តាម៉ុក អគ្គមេបញ្ជាការកងទ័ព នៃរបបកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩)។
តាម៉ុក កើតឆ្នាំ១៩២៦ នៅខេត្តតាកែវ ហើយបានបួសរៀនអស់ជាច្រើនឆ្នាំបន្ទាប់មកបានរៀបការជាមួយប្អូនជីដូនមួយឈ្មោះ អ៊ុក ឃឹម ហើយមានកូនបួននាក់។ ឆ្នាំ១៩៤៩ តាម៉ុកធ្វើជាប្រធានឥស្សរៈស្រុក ក្នុងខេត្តតាកែវ ហើយបានចូលជាសមាជិកក្រុមកុម្មុយនីស្តនៅ ឆ្នាំ១៩៦៣ ។ ពីឆ្នាំ១៩៦៨ ទៅឆ្នាំ១៩៧៨ តាម៉ុក ជាលេខាភូមិភាគនិរតី និងជាអនុលេខាទីពីរបក្សកុម្មុយនីស្តកម្ពុជា។
បន្ទាប់ពីការដួលរលំរបស់កម្ពុជាប្រជាធិបតេយ្យ តាម៉ុក មិនដែលស្នើសុំការលើកលែងទោស ហើយមិនដែលមានបំណងចុះចូលជាមួយរដ្ឋាភិបាលទេ។ តាម៉ុក ត្រូវបានចាប់ខ្លួន ដោយកងទ័ពរាជរដ្ឋាភិបាលនៅក្បែរព្រំដែនថៃ នៅខែមីនា ឆ្នាំ១៩៩៩ ហើយដាក់ក្នុងមន្ទីរឃុំឃាំង ហើយគាត់បានស្លាប់ដោយសារជំងឺនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៦៕