អបអរសាទរខួបលើកទី១៧ របាំព្រះរាជទ្រព្យ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ – ០៧ ខែវិច្ឆិកា ឆ្នាំ២០២០
របាំព្រះរាជទ្រព្យ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការ (UNESCO) ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣។
របាំព្រះរាជទ្រព្យ (English: Royal Ballet of Cambodia) ជារបាំ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញខាង ប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា (Devata) ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា ស្ដេចរបាំ ។
(របាំព្រះរាជទ្រព្យ) គឺជារបាំ ដែលរាជវង្សខ្មែរ បង្កើតជាទ្រព្យដវិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថ ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរាជកាលស្ដេច នរោត្តម ដែលរបាំនេះ បានជាប់ក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតកអរូបីយតំណាងឲ្យមនុស្សជាតិ របស់អង្គការ (UNESCO) នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ។
របាំព្រះរាជទ្រព្យ ជាឈ្មោះអង់គ្លេសហៅថា Royal Ballet of Cambodia នៅក្នុងដំណើរទស្សនៈកិច្ចរបស់ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ ទៅកាន់សហរដ្ឋអាមេរិក ក្នុងការនាំយក របាំបុរាណខ្មែរ ចូលរួមវប្បធម៌ប្រជាជាតិនៃរបាំ ទំនាក់ទំនង មិត្តភាពខ្មែរ-អាមេរិក ក្នុងទម្រង់ជារបាំបាឡេ The Ballet of Khmer-American Friendship 1959 មួយឆ្នាំក្រោយមក 1960 របាំក្បាច់បុរាណខ្មែរ ក៏បន្តទៅសម្ដែងនាប្រទេស ចិន ចូលរួមវប្បធម៌ទំនាក់ទំនង មិត្តភាពខ្មែរ-ចិន ដោយប្រើឈ្មោះដដែលថា The Ballet of Khmer-Chinese Friendship 1960. នៅក្នុងអំឡុងឆ្នាំ ទស្សវតន៍ទី៦០ ដដែល ភាពល្បីល្បាញនៃរបាំព្រះរាជទរព្យ កាន់តែរីកសុះសាយទៅកាន់ ពិភពលោក ក៏ដូចជាតំបន់ក្នុងសហគមន៍ទ្វីបអឺរ៉ុប ឬ សហភាពអឺរ៉ុប (European Union) តាមរយៈទ្រង់ នរោត្តម បុប្ផាទេវី ដែលត្រូវជារាជបុត្រីរបស់ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ និង ត្រូវជាព្រះអនុជ របស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ក្នុងការចូលខ្លួនសម្ដែងជានាដការបាំ ក្នុងទម្រង់របាំក្បាច់បុរាណខ្មែរផងដែរ ។ របាំព្រះរាជទ្រព្យ កាលដើមឡើយមិនមានមនុស្សប្រុសនោះទេ ព្រោះភាពល្វត់ល្វន់ទន់ភ្លន់នៃរបាំ មនុស្សប្រុសមិនអាចរាំដល់គម្រិតរបស់មុស្សស្រីនោះទេ ដែលបុរសរាំមានលក្ខណៈរឹងៗ រហូតមកដល់ជំនាន់ព្រះមហាក្សត្រីយានី កុសមៈ បានប្រែសម្រួលបន្ថែមនូវតួអង្គបុរសមួយចំនួន ដើម្បីបង្កើនអត្ថរស់ ដូចជាបញ្ចូលតួនាយរោង តួយក្ស តួស្វា និង តួព្រះមុនីឥសី …។ (ឯកសារយោង៖វីគីភីឌា)