​អាមេរិក​៖​ ​កាន់តែ​ច្បាស់​ហើយ​ថា​ ​លោក​បៃ​ឌិន​ឈ្នះ​ ​តែ​បក្ស​លោក​ត្រាំ​ត្រៀម​៦​០​លាន​ដុល្លារ​ ប្តឹង​ជំទាស់​លទ្ធផល

​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្សប្រជាធិបតេយ្យ​ ​លោក​ចូ ​បៃ​ឌិន​ ​ត្រូវ​បាន​លទ្ធផល​បោះឆ្នោត​អាមេរិក​បង្ហាញ​កាន់តែ​ច្បាស់​ហើយ​ថា​ ​លោក​នឹង​យកឈ្នះ​លើ​បេក្ខជន​ ដូ​ណា​ល់ ​ត្រាំ​ ​មកពី​គណបក្ស​សាធារណរដ្ឋ​ សូម្បី​ឈ្នះ​ ​ក្នុង​តំបន់​ធំ​ៗ​ ​ដូចជា​ ​P​e​nn​sylvan​i​a​ ​និង​G​e​or​g​i​a​ជាដើម​នោះ​។​ ​ប៉ុន្តែ​គណបក្ស​សាធារណរដ្ឋ​កំពុង​បង្កើន​ថវិកា​រ​៦​០​លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​ប្តឹង​ជំទាស់​លទ្ធផល​នេះ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារ​ព័ត៌មាន​ CN​A​ ​កាល​ពីម្សិលមិញ​។​


​លោក​ត្រាំ​នៅតែ​បញ្ជាក់​ពេល​ធ្វើសន្និសីទ​សារ​ព័ត៌មាន​ថ្មីៗ​នេះ​ថា​ ​លោក​នឹង​ប្តឹង​ជំទាស់​ ​ដោយ​ចោទ​ថា​ ​មានការ​បន្លំ​សន្លឹកឆ្នោត​។​


​នៅ​ថ្ងៃ​ទី​៤​នៃ​ការ​រាប់​សន្លឹកឆ្នោត​ ​លោក​ចូ ​បៃ​ឌិន​ ​នៅតែ​នាំ​មុខដាច់​លើ​ដូ​ណា​ល់ ​ត្រាំ​ ​សូម្បីតែ​រដ្ឋ​ ​P​e​nn​sylvan​i​a​ ​មាន​២​០​អង្គ​បោះឆ្នោត​ ​ក៏​លោក​ឈ្នះ​ ​ដែល​អាច​កំណត់​បាន​ថា​ ​លោក​នឹង​ទទួល​បាន​អង្គ​បោះឆ្នោត​គ្រប់​២​៧​០​ ​ដើម្បី​ធ្វើជា​ប្រធានាធិបតី​អាមេរិក​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner