ប៉ូលិសសម្ងាត់អាមេរិកបញ្ជូនកម្លាំងទៅការពារលោក ចូ បៃដិន បន្ទាប់ពីលទ្ធផលបោះឆ្នោតថ្មីបង្ហាញថា លោកអាចនឹងឈ្នះលោក ដូណាល់ ត្រាំ

អាមេរិក៖ សារព័ត៌មាន CNN ចុះផ្សាយនៅយប់ថ្ងៃសុក្រនេះថា ប៉ូលិសសម្ងាត់អាមេរិកបានបញ្ជូនកម្លាំងទៅរដ្ឋដេឡាវែរ ដែលជាស្រុកកំណើតរបស់លោក ចូ បៃដិន ដើម្បីបង្កើនការការពារបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យរូបនេះ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងមេដឹកនាំសហរដ្ឋអាមេរិកថ្មីបង្ហាញសញ្ញាថា លោក បៃដិន អាចនឹងឈ្នះការបោះឆ្នោតកាលពីថ្ងៃទី៣ ខែវិច្ឆិកាកន្លងមកនេះ ។

បើតាមសារព័ត៌មាន វ៉ាស៊ីនតោន ផូស នោះ ការិយាល័យប៉ូលិសសម្ងាត់សហរដ្ឋអាមេរិកបានបញ្ជាទៅខាងភ្នាក់ងាររបស់ខ្លួន ឱ្យទៅបំពេញតួនាទីឃុំគ្រងការពារលោក ចូ បៃដិន នៅឯទីក្រុងវីលមីងតុន រដ្ឋដេឡាវែរ ដោយបានចាប់ផ្ដើមតាំងតែថ្ងៃសុក្រម្សិលមិញ (ម៉ោងក្នុងតំបន់) ។ ប្រភពបន្តទៀតថា មានប៉ូលិសសម្ងាត់សហរដ្ឋអាមេរិក ជាច្រើននាក់ ត្រូវបានបញ្ជូនទៅទីនោះ ដើម្បីផ្ដល់ការឃុំគ្រងការពារ សម្រាប់ក្រុមឃោសនារកសំឡេងឆ្នោតរបស់លោក បៃដិន នៅឯមណ្ឌល Chase Center ខាងក្នុងសាលសន្និសីទ Riverfront convention center ក្នុងទីក្រុងវីលមីងតុន រដ្ឋដេឡាវែរ ។

សូមបញ្ជាក់ផងដែរថា ការឃុំគ្រងការពារលោក ចូ បៃដិន បានចាប់ផ្ដើមឡើងកាលពីថ្ងៃសុក្រសប្តាហ៍នេះ តែមិនមែនជាការឃុំគ្រងការពារបែបគ្រប់គ្រឿង ដូចអ្នកឈ្នះការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីមុនៗនោះទេ តែជាការធ្វើសកម្ម ភាពដែលនឹងឆ្ពោះទៅរកចំណុចនោះ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner