ពូជស្រូវសែនក្រអូប និងOM៥៤.៥១ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយ ត្រូវបានផ្តល់ជូនកសិករដែលរងការ ខូច ខាតដោយគ្រោះទឹកជំនន់ នៅស្រុកក្រឡាញ់ ក្នុងខេត្តសៀមរាប

អត្ថបទដោយ៖
ជា សេឌី

ពូជស្រូវសែនក្រអូប និង OM៥៤.៥១ ចំនួន ១០តោន ត្រូវបានឯកឧត្តម នាក់ ណេរ៉ុន  អភិបាលរងនៃ គណៈអភិបាលខេត្តសៀមរាប ផ្តល់ជូនបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយទឹកជំនន់ ចំនួន១០០គ្រួសារ មកពីឃុំចំនួន៣  ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៩ខែ វិច្ឆិកា ឆ្នាំ២០២០ នៅបរិវេណសាលាឃុំកំពុងថ្កូវ ស្រុកក្រឡាញ់  ។

ឯកឧត្តម នាក់ ណេរ៉ុន មានប្រសាសន៍ ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន  ប្រមុខរាជរដ្ឋាភិបាល និងបានសម្ដែងការព្រួយបារម្ភ និងគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ។ ម៉្យាងទៀតទីណាដែលជួបទុក្ខលំបាក សម្ដេចតេជោ ហ៊ុនសែន ពុំបានទៅផ្ទាល់ ក៏បានចាត់តាំងឲ្យក្រុមការងាររបស់សម្ដេច ឲ្យចុះទៅជួបបងប្អូនប្រជាពរដ្ឋដោយផ្ទាល់ និង ឲ្យអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ ចូលរួមជួយសង្គ្រោះ និងរំដោះបងប្អូនប្រជាពលរដ្ឋ ឲ្យរួចផុតពីគ្រោះទឹកជំនន់ ថែមទាំងបានផ្ដល់ស្បៀងអាហារ ឲ្យបានគ្រប់គ្រាន់ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ.។ ឯកឧត្តមក៏បានសំណូមពរ និងណែនាំប្រជាកសិករទាំងអស់ សូមយកពូជស្រូវទាំងនេះ ទៅបង្កបង្កើនផល ក្នុងការស្តារឡើងវិញ ដែលពូជស្រូវទំាងនេះមិនរើសរដូវ និងសូមបងប្អូនត្រូវមានការអាធ្យាស្រ័យឲ្យគ្នា ក្នុងការចែករំលែកទឹកស្រោចស្រព ដំណាំស្រូវរបស់បងប្អូនផងដែរ ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត បានធ្វើការបញ្ជាក់ពីទំហំនៃការខូចខាត ដោយគ្រោះធម្មជាតិដោយសារទឹកជំនន់ នៅស្រុកក្រឡាញ់ មានចំនួន៤ឃុំ ស្មើ០៩ភូមិ  មាន២៥៦គ្រួសារ លើផ្ទៃដី ២១០ហិចតា និងដំណាំរួមផំ្ស ចំនួន ២០ហិចតា ។  លោកបន្តថា  ការផ្តល់ស្រូវពូជមិនរើសរដូវ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារតែទឹកជំនន់នៅស្រុកប្រាសាទបាគងនេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានស្តាឡើងវិញ ពីការបាត់បង់ខូចខារ ដោយសារទឹកជំនន់នេះ ។

សូមបញ្ជាក់ថា ការផ្តល់ពូជស្រូវ មិនរើសរដូវ ជូនបងប្អូនគ្រួសាររងគ្រោះ និងងាយរងគ្រោះ ក្នុងមួយគ្រួសារ ១០០គក្រ  ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner