នាយករដ្ឋមន្ត្រីអង់គ្លេសជឿថាមានតម្លាភាព ក្នុងដំណើរការបោះឆ្នោតនៅអាមេរិក
អត្ថបទដោយ៖
លន់ សារ៉ាត
នាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយ កាលពីម្សិលមិញថា លោកមានជំនឿលើដំណើរការបោះឆ្នោតនៅសហរដ្ឋអាមេរិក ពោលគឺក្រោយពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែអះអាងថា មានការបន្លំលទ្ធផល។
នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃទី៦ វិច្ឆិកាថា « ខ្ញុំជឿច្បាស់ណាស់ថា មានភាពផ្ទៀងផ្ទាត់និងតុល្យភាពនៃរដ្ឋធម្មនុញ្ញអាមេរិក»
លោកក៏បានបដិសេធលើការលើកឡើង ដែលថារដ្ឋបាលអាមេរិក ដឹកនាំដោយអតីតអនុប្រធានាធិបតី ចូ បៃឌិន នឹងមានសារៈសំខាន់សម្រាប់អង់គ្លេស៕ ប្រភពពី Reuters
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ