អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៥០លាននាក់ ក្នុងនោះស្លាប់ជាង១លាន២៤ម៉ឺននាក់ និងជាសះស្បើយជាង៣៥លាននាក់

អត្ថបទដោយ៖
ធី ដា

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤៩លាន៦៦ម៉ឺន៧ពាន់៦៩៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន២៤ម៉ឺន៨ពាន់៧៧៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៥លាន២៥ម៉ឺន៤ពាន់៧២៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១០លាន៥ម៉ឺន៨ពាន់៥៨៦នាក់ ស្លាប់ចំនួន២៤ម៉ឺន២ពាន់២៣០នាក់ និងជាសះស្បើយចំនួន៦លាន៣៩ម៉ឺន១ពាន់២០៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៤៦ម៉ឺន២ពាន់៨០នាក់ ស្លាប់ចំនួន១២ម៉ឺន៥ពាន់៦០៥នាក់ និងជាសះស្បើយ៧លាន៨១ម៉ឺន៩ពាន់៨៨៦នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៦៣ម៉ឺន២ពាន់៥០៥នាក់ ស្លាប់១៦ម៉ឺន២ពាន់៣៥នាក់ និងជាសះស្បើយ៥លាន៦ម៉ឺន៤ពាន់៣៤៤នាក់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner