ប្រធានសភាអាមេរិកជឿជាក់ថា លោក បៃដិន និងលោកស្រី ហារីស នឹងឈ្នះនៅសេតវិមាន
អត្ថបទដោយ៖
ធី ដា
អាមេរិក៖ ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី នៅថ្ងៃសុក្រនេះ បានហៅលោក ចូ បៃដិន ថា ជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ស្របពេលដែលបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យរូបនេះបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗ នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ប្រធានសភាតំណាងរាស្រ្តអាមេរិកមកពីគណបក្សប្រជាធិបតេយ្យរូបនេះ បានប្រាប់អ្នកយកព័ត៌មានថា នៅព្រឹកនេះ វាច្បាស់ណាស់ថា លោក បៃដិន និងលោកស្រី ហារីស នឹងឈ្នះនៅសេតវិមាន ។
លោកស្រី ណាន់ស៊ី ផេឡូស៊ី បានសង្កត់ធ្ងន់ថា ប្រធានាធិបតីជាប់ឆ្នោត លោក បៃដិន នឹងមានអាណត្តិដ៏រឹងមាំដើម្បីដឹកនាំ… វាគឺជាថ្ងៃរីករាយបំផុតសម្រាប់ប្រទេសរបស់យើង… លោក បៃដិន គឺជាអ្នកបង្រួបបង្រួមមួយ ពីព្រោះលោកប្តេជ្ញាថា នឹងដឹកនាំប្រទេសយើងទៅមុខរួមគ្នា ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕