រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ឯកភាពគ្នាខិតខំរិះរកវិធីដើម្បីឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យមុខងារសាធារណៈ ពិសេសផ្នែកអភិវឌ្ឍន៍ កសាងសមត្ថភាពធនធានមនុស្សជាមន្ត្រីរាជការ

អត្ថបទដោយ៖
AMS

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ព្រុំ សុខា និងឯកអគ្គរដ្ឋទូតគុយបាលោកជំទាវ លីយូកា រូឌ្រីហ្គេស បារីយ៉ូស (Liurka Rodriguez Barrios)ឯកភាពគ្នាខិតខំរិះរកវិធីដើម្បីឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង រដ្ឋាភិបាលនិងរដ្ឋាភិបាលក្នុងវិស័យមុខងារសាធារណៈ ពិសេសផ្នែកអភិវឌ្ឍន៍ កសាងសមត្ថភាពធនធានមនុស្សជាមន្ត្រីរាជការ ការលើកឡើងយ៉ាងដូច្នេះក្នុងឱកាសឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ជួបសម្តែង

ការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

ក្នុងជំនួបនេះ ផងដែរ ទាំងឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវឯកអគ្គរដ្ឋទូតគុយបា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះភាពល្អប្រសើរនៃចំណងការទូតរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៦០ឆ្នាំកន្លងទៅ ដែលបានរួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ កម្ពុជា-គុយបា ត្រូវបានពង្រឹងពង្រីកកាន់តែល្អប្រសើរថែមទៀត៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner