ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាំយកពូជស្រូវចែកជូនពលរដ្ឋជិត២ម៉ឺនគ្រួសារ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាំយកពូជស្រូវទៅចែកជូនប្រជាពលរដ្ឋជិត២ម៉ឺនគ្រួសារ នៅខេត្តពោធិ៍សាត់។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាំយកពូជស្រូវ​ទៅចែកជូនប្រជាពលរដ្ឋ នឹងធ្វើឡើងនៅពីរទីតាំង ពោលទី១៖ នៅបរិវេណពហុកីឡដ្ឋានខេត្តពោធិ៍សាត់ ចំនួន១៣,០៤៧គ្រួសារ និងទី២៖ នៅបរិវេណវិទ្យាល័យអូរតាប៉ោង ចំនួន៤,២៥៩គ្រួសារ។

ក្នុងមួយគ្រួសារទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម, មី ចំនួន០១កេស, ត្រីខ ចំនួន០១យួរ, ទឹកត្រី ចំនួន០១យួរ, ទឹកស៊ីអ៊ីវ ចំនួន០១យួរ, ទឹកសុទ្ធ ចំនួន០១កេស, ឃីត ចំនួន០១កញ្ចប់, ស្រូវពូជ ចំនួន១០០គីឡូក្រាម និងថវិកា ចំនួន៥០,០០០រៀល។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner