អាណាព្យាបាលសិស្សប្រមាណ៩០០នាក់ ដែលពាក់ព័ន្ធ ជាមួយគណៈប្រតិភូហុងគ្រី ត្រូវបានឱ្យផ្អាកបញ្ជូនកូនចៅទៅសាលា

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំថ្មីមួយទៀតដែលតម្រូវឲ្យមាតាបិតា និងអាណាព្យាបាលប្រមាណ ៩០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយគណៈប្រតិភូហុងគ្រី ផ្អាកបញ្ជូនកូនចៅទៅគ្រឹះស្ថានសិក្សា ជាបណ្ដោះអាសន្នសិនរយៈពេល ១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន។

          យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកានេះបានធ្វើការណែនាំដូចខាងក្រោម៖ផ្អាកបញ្ជូនកូនចៅមកកាន់គ្រឹះស្ថានសិក្សាជាបណ្ដោះអាសន្នចំនួន ១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងត្រូវផ្ដល់ព័ត៌មានទៅកាន់គ្រឹះស្ថានសិក្សា ដើម្បីគ្រឹះស្ថានសិក្សាមានវិធានការបន្ត ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។បន្ទាប់ពីទទួលបានព័ត៌មាន គ្រឹះស្ថានសិក្សាត្រូវចាត់វិធានការ តាមការណែនាំរបស់ក្រសួង ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងបូកសរុប និងធ្វើបច្ចុប្បន្នកម្មរបាយការណ៍ ព្រមទាំងផ្ញើជូនមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត និងក្រសួងអប់រំ យុវជន និងកីឡាជាទៀងទាត់។

គួរបញ្ជាក់ថាក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃដដែលនេះបានឱ្យដឹងដែរថា គិតត្រឹមយប់ថ្ងៃទី៦ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថាគ្រឹះស្ថានសិក្សាឯកជនចំនួន២ទៀត ពោលគឺសរុបមានចំនួន៦គ្រឹះស្ថានសិក្សាហើយដែលពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner