ក្រសួងសុខាភិបាល ប្រកាសឱ្យអ្នកទាក់ទងផ្ទាល់ និងប្រយោលជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី ទៅធ្វើចត្តាឡីស័កនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ

ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសឱ្យអ្នកទាក់ទងផ្ទាល់ និងប្រយោលជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីទាំងអស់ ទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ ការសម្រេចយកសណ្ឋាគារនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ឱ្យរៀបចំទីតាំងធ្វើចត្តាឡីស័កឱ្យបានសមរម្យសម្រាប់អ្នកដែលពាក់ព័ន្ធនឹងរដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្ម ដែលផ្ទុកជំងឺកូវីដ១៩ ជាពិសេសចំពោះអ្នកដែលមិនមានលទ្ធភាពក្នុងការធ្វើចត្តាឡីស័កដោយខ្លួនឯង។

នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល ទើបបានរកឃើញអង្គរក្សម្នាក់ ជាជនជាតិខ្មែរ ដែលការពារផ្ទាល់គណៈប្រតិភូហុងគ្រី ពេលធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា បានឆ្លងមេរោគកូវីដ១៩ ពីរដ្ឋមន្រ្តីការបរទេសហុងគ្រី។ ក្នុងនាមនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ធ្វើចត្តាឡីស័ក ឱ្យបានម៉ត់ចត់ ហើយរួមគ្នាជម្នះឧបស័គចំពោះកម្ពុជានាពេលនេះ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner