លោក Joe Biden ទទួលបានជោគជ័យ ក្នុងការ បោះឆ្នោត ប៉ុន្តែលោក ដូណាល់ ត្រាំ ប្រកាស តតាំងតាមផ្លូវច្បាប់

សហរដ្ឋអាមេរិក៖ លោក ចូ បៃដិន (Joe Biden) ទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធីបតីអាមេរិក  លោក Joe Biden នឹងក្លាយជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក។ លោក Joe Biden ទទួលបានចំនួនតំណាងអ្នកបោះឆ្នោត ២៩០ ចំណែកលោក ដូណាល់ ត្រាំ ទទួលបាន ត្រឹមតែ២១៤ប៉ុណ្ណោះ។ ភ្លាមៗ លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងមិនទទួលយកលោក Joe Biden ជំនួសគាត់នៅក្នុងសេតវិមានទេ។ លោក ដូណាល់ ត្រាំ បានចេញសេចក្តីថ្លែងការណ៍ បន្ទាប់ពីបណ្តាញព័ត៌មានលើពិភពលោកជាច្រើនបានប្រកាសថា លោក Joe Biden ជាអ្នកឈ្នះលើការប្រកួតប្រជែងប្រធានាធិបតី។ ដូណាល់ ត្រាំ អះអាងថា មានក្រុមបណ្តាញជួយលោក Biden «ក្លែងបន្លំសន្លឹកឆ្នោត» ទើបឈ្នះ។ លោក ត្រាំ សន្យាថា នឹងប្រយុទ្ធប្រឆាំងនឹងលទ្ធផលនៅក្នុងផ្លូវតុលាការ។

បេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធីបតីអាមេរិក នេះយោងតាមសារព័ត៌មាន CNN និងសារព័ត៌មាន AP និង​ CNA ចេញផ្សាយមុននេះ បន្តិចនាយប់ថ្ងៃទី០៧​ ខែវិច្ឆិកា ឆ្នាំ២០២០។  លោក Joe Biden ទទួលបានចំនួនតំណាងអ្នកបោះឆ្នោត ២៩០ ចំណែកលោក ដូណាល់ ត្រាំ ទទួលបាន ត្រឹមតែ២១៤។

បន្ទាប់ពីប្រកាសថា លោក ចូ បៃដិន (Joe Biden) ទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធីបតីអាមេរិក លោកស្រី Kamala Harris ក៏នឹងក្លាយជាអនុប្រធានាធិបតីស្រ្តីដំបូងគេរបស់សហរដ្ឋអាមេរិកផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner