ក្រសួងអប់រំរកឃើញបនែ្ថមទៀតពីគ្រឹះស្ថាន និងទីតាំងដែលជាប់ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ឯកឧត្តម រស់សុវាចា មន្រ្តីនាំពាក្យក្រសួងអប់រំយុវជន និង កីឡាបានបញ្ជាក់ឱ្យដឹងថា គិតមកត្រឹមយប់ថ្ងៃទី៧ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញអង្គភាពក្រោមឱវាទក្រសួងអប់រំបានរកឃើញក្លឹបហាត់ការ៉ាតេនិងគ្រឹះស្ថានឯកជនមួយចំនួនទៀតបានពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី។
បញ្ជាក់ប្រាប់AMS នាព្រឹកថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០នេះ ឯកឧត្តម រស់ សុវាចា មន្រ្តីនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថាក្រោយខិតខំរុករកក្រសួងបានរកឃើញក្លឹបហាត់កីឡាការ៉ាតេដូចំនួន១ មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន០១ និងគ្រឹះស្ថានសិក្សាឯកជនចំនួន០៨ ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្រោយពីពេលរកឃើញនេះដែរ គណ:គ្រប់គ្រងក្លឹបហាត់ការ៉ាតេដូ មន្ទីរអប់រំ យុវជននិងកីឡានិងគ្រឹះស្ថានសិក្សាបានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់។ គ្រឹះស្ថានសិក្សាបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល១៤ថ្ងៃ។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។
ឯកឧត្តម រស់សុវាចាបន្តឱ្យដឹងដែរថា បើគេគិតត្រឹមយប់ថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២០មានដូចជា ៖១)ក្លឹបហាត់ការ៉ាតេដូគ្រូបង្ហាត់កីឡាការ៉ាតេដូដែលជាអង្គរក្សជនជាតិខ្មែរការពារផ្ទាល់គណ:ប្រតិភូនៃប្រទេសហុងគ្រី។២)មន្ទីរអប់រំ យុវជន និងកីឡាខេត្ត១មាន បុគ្គលិកនិងសមាជិកគ្រួសារចំនួន២៣រូបបានទទួលទានអាហារជាមួយអ្នកដែលបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។៣)គ្រឹះស្ថានសិក្សា៨មាន សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។៤)គ្រឹះស្ថានសិក្សា៧មាន សិស្ស១រូបមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
ដោយឡែកស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២០៖១)គ្រឹះស្ថានសិក្សា៦មានសិស្ស២រូបមានមាតាបិតាដែលបានទទួលទានអាហារជាមួយអ្នកដែលបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។២)គ្រឹះស្ថានសិក្សា៥មាន សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។ ចំណែកស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី វិច្ឆិកា ឆ្នាំ២០២០៖ ១)គ្រឹះស្ថានសិក្សា៤មាន សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។២)គ្រឹះស្ថានសិក្សា៣មាន សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។ ៣)គ្រឹះស្ថានសិក្សា២មាន សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។៤)គ្រឹះស្ថានសិក្សា១មានបុគ្គលិក១រូបបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
ឯកឧត្តមបានបញ្ជាក់ដែរថាក្រសួងអប់រំយុវជននិងកីឡាសូមអំពាវនាវដល់អ្នកពាក់ព័ន្ធក្រោមឱវាទក្រសួង
ទាំងអស់ មេត្តាបន្តរាយការណ៍ជូនក្រសួងតាមរយ:លេខទូរស័ព្ទ០១២៣៣៥៩៩៩។ ចំពោះមុខនេះ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធត្រូវបន្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពតាមគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។ព្រមជាមួយគ្នាក្រសួងអប់រំយុវជននិងកីឡាសូមគោរពថ្លែងអំណរគុណជូនគ្រប់ភាគីពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការទាន់ពេលវេលា៕