ឃុំដើមឬស្ស ស្រុកកណ្តាលស្ទឹង ដែលរងគ្រោះដោយទឹកជំនន់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ចាត់ឲ្យក្រុមការងារនាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋ២៧៨គ្រួសារ

កណ្តាល៖ បណ្ឌិត ដួង ហេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំដើមឫស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងលោក នួន ណារិន្ទ ជាអនុប្រធានទី១ តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកណ្តាលស្ទឹង និងលោកស្រី ប៉ែន ចន្នី បាននាំគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋចំនួន២៧៨ ដែលទទួលរងគ្រោះទឹកជំនន់ ដោយសារជំនន់ទឹកភ្លៀង ។

លោកបណ្ឌិត ដួង ហេង បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងទទួលរងគ្រោះទឹកជំនន់ ដោយសារទឹកភ្លៀងក្នុងឃុំដើមឬស្ស ស្រុកកណ្តាលស្ទឹង។

បណ្ឌិត ដួង ហេង បន្តថា សម្រាប់ស្រុកណ្តាលស្ទឹង ជាពិសេសឃុំដើមឬស្ស ការចុះជួយមូលដ្ឋានពីសំណាក់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀ បានយកចិត្តទុកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដោយបានកសាងសាលរៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ប្រព័ន្ធទឹកសម្រាប់ស្រោចស្រព និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដើម្បីសម្រួលដល់ការលំបាកដល់ពួកគាត់ក្នុងការធ្វើដំណើរក្នុងមូលដ្ឋាន ជាពិសេសសាលារៀនបានផ្តល់ចំណេះដឹងដល់កូនចៅនៅឃុំយ៉ាងច្រើន។ បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ បណ្ឌិត ដួង ហេង បានអរគុណសន្តិភាព ហើយបើគ្មានសន្តិភាពទេនោះ ប្រទេសរបស់យើងមិនអាចមានការអភិវឌ្ឍន៍បែបនេះឡើយ។

លោក បន្តថា ប្រទេសកម្ពុជាមានសន្តិភាពពេញលេញរយះពេល២២ឆ្នាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចគឺជាស្ថាបនិកនយោបាយឈ្នះឈ្នះ និងជាស្ថាបនិកសន្តិភាពរបស់ប្រទេសកម្ពុជា។

លោក បន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ហើយតាំងពីដើមរហូតមកដល់ពេលនេះ សម្តេចតេជោតែងតែចុះជួបជាមួយប្រជាជនគ្រប់ទីកន្លែងទាំងអស់។ «ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា គឺជាទុក្ខលំបាក របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌត»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរ និងមន្រ្តីទាំងអស់ត្រូវចុះជួប និងជួយប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសពេលជួបគ្រោះទឹកជំនន់ គឺកងកម្លាំង និងអាជ្ញាធរទាំងអស់បានទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះប្រជាជន ។ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានចុះទៅជួយអន្តរាគមន៍ផ្ទាល់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខណ្ឌដង្កោ គឺមិនទុកឲ្យប្រជាជនណាម្នាក់រងគ្រោះរហូតគ្មានអ្នកជួយនោះឡើយ។

បណ្ឌិត ដួង ហេង បន្តទៀតថា «ក្រៅពីដាក់បទបញ្ជាឲ្យមន្រ្តី អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ឲ្យកូនៗរបស់សម្តេច ដូចជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានណែត លោកឧត្តមសេនីយ៍ ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ចុះជួបជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីជួយសង្គ្រោះ និងដោះស្រាយការលំបាកនានា»។ ប៉ុន្មានថ្ងៃនេះ ដោយសារតែជាប់ធ្វើចត្តាឡីស័កតាមវិធានរបស់ក្រសួងសុខាភិបាល សម្តេចតេជោ បានចាត់ឲ្យលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត យកស្រូវពូជទៅចែកជូនប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

លោក អំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកការញ៉ួសញ៉ង់របស់ក្រុមអគតិ ត្រូវថែរក្សាសុខភាព និងបន្តគាំទ្របេក្ខភាពសម្តេចតេជោ ជានាយករដ្ឋមន្រ្តីគ្រប់អាណត្តិបន្តទៀត។

បណ្ឌិត ដួង ហេង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើប្រទេសកម្ពុជាមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិយ៉ាងខ្លាំង ខុសពីអតីតកាលដែលគេមិនសូវឭឈ្មោះកម្ពុជា ពោលឮតែថាកម្ពុជាជាប្រទេសពោពេញដោយសង្គ្រោម និងការកាប់សម្លាប់ ហើយមានសង្គ្រាមស៊ីវិលកើតឡើង ប៉ុន្តែនៅពេលប្រទេសកម្ពុជាមានមុខមានមាត់ ស្មើភាពនៅក្នុងសហគមន៍អន្តរជាតិ ព្រមទាំងបានរក្សានូវអព្យាក្រឹត្យនិងអធិបតេយ្យភាពពេញលេញ។

លោក បញ្ជាក់ថា អំណោយដែលក្រុមការងារនាំយកមកចែកជូន មានតិចតួចក៏ពិតមែន តែអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។

លោក គាំ ដុះ មេឃុំដើមឬស្ស បានឲ្យដឹងថា នៅទូទាំងឃុំដើមឬស្ស មានចំនួន ១៤ភូមិ ត្រូវបានជន់លិចដោយសារទឹកភ្លៀង ក្នុងនោះមាន១០ភូមិ ដែលទទួលរងគ្រោះការជន់លិចទាំងដីស្រែ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ប៉ុន្តែក្រុមការងារទាំងអស់ ជាពិសេសលោក រ័ត្ន ចាន់និមល និងលោកស្រី តំណាងកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តែងតែចុះមកជាប្រចាំ ជាពិសេសនៅពេលមានគ្រោះទឹកជំនន់កើតឡើង។

លោកបណ្ឌិរ ដួង ហេង បានចែកជូនប្រជាពលរដ្ឋចំនួន ២៧៨ គ្រួសារ រួមមាន៖

អង្ករ ២០ គីទូ្ប ,មី ២០ កញ្ចប់ ,ត្រីខ ១០ កំប៉ុង ,ប៊ីចេង ១ កញ្ចប់ ,អំបិល ១ កញ្ចប់ ,ទឹកត្រី ១ យួរ ,ទឹកស៊ីអ៊ីវ ១ យួរ ,ថវិកា ១គ្រួសារ ៥០ ០០០ រៀល សរុបចំណាយអស់ ៤៨, ៦៥០, ០០០រៀល។

ចំណាយផេ្សងៗរួមមាន៖ អង្គរក្ស ,នគរបាល ,ប្រជាការពារ ,ក្រមប្រឹក្សាឃុំភូមិ ,យុវជនឃុំភូមិ ,មន្ត្រីស្រុក ,ពេទ្យ ,ព្រះសង្ឃ ,អាចារ្យ ,យាយជី ,កៅអី ,មេក្រូ ទឹកសុទ្ធសរុបចំណាយផេ្សងៗអស់ ១០, ២៩០, ០០០រៀលនឹង ៥០០ដុល្លារ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner