សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាំយកនូវពូជស្រូវចែកជូនពលរដ្ឋ១ម៉ឺន២១០គ្រួសារ នៅខេត្តបាត់ដំបង ដែលរងផលប៉ះពាល់ដោយទឹកជំនន់

  ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់កន្លងមក ក្នុងស្រុកចំនួន៨ របស់ ខេត្តបាត់ដំបង រួមមាន៖ ក្រុងបាត់ដំបង, ស្រុកបវេល,ថ្មគោល,បាណន់,សង្កែ,គាស់ក្រឡ,មោងឫស្សីនិងស្រុកឯកភ្នំ សរុបចំនួន១០.២១០គ្រួសារមកពីស្រុកក្រុងខាងលើនេះ បានទទួលនូវអំណោយមួយចំនួនពីសម្តេចឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកានេះ ដោយក្នុងមួយគ្រួសារៗទទួលបានពូជស្រូវ ១០០គក្រ,អង្ករចំនួន ២៥គក្រ, មី០១កេស,ត្រីខ ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៉ីអ៉ីវ០១យួរ, ទឹសុទ្ធ០១កេស, ឃីត ០១កញ្ចប់, ថវិកា ៥ម៉ឺនរៀលនិងបានផ្តល់ស៊ីនព្រោះស្រូវ ចំនួន៥០គ្រឿងដល់សហគមន៍កសិករ ក្នុងខេត្តផងដែរ។

       ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងគូសបញ្ជាក់ពីគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងកើតឡើងនៅក្នុងខេត្តកន្លងមកបានធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គមនិងវិស័យសំខាន់ៗ ក្នុងខេត្ត ដូចជា៖ វិស័យសិកម្ម, ធនធានទឹក, សាធារណការនិងដឹកជញ្ជូន និង វិស័យអភិវឌ្ឍន៍ជនបទខេត្តយ៉ាងធ្ងន់ធ្ងរ។រួមមានផ្ទៃដីដាំដុះស្រូវ រងការប៉ះពាល់ សរុប១២៧ពាន់១៨៩ហិកតា គឺស្មើនឹង៤៧ពាន់ ៥៦៩គ្រួសារ។ដោយបង្កការខូចខាតចំនួន ៤២ពាន់ ៥១៧ហិកតា ស្មើ

នឹង ២៦ពាន់ ៩១៦គ្រួសារ។និងផ្ទៃដីដំណាំសាកវប្បកម្មនិងឧស្សាហកម្ម បានរងផលប៉ះពាល់សរុបចំនួន៦២ពាន់ ៧៦៩ហិកតា ធ្វើឲ្យខូចខាតសរុបចំនួន៤៣ពាន់ ១២៤ហិកតា។ដោយឡែកផ្លូវគមនាគមន៍៖ ខូចខាតផ្លូវជាតិ ជាង២.គម, ផ្លូវខេត្ត ប្រវែងជាង ៣៥គ ម។ថែមទាំងខូចផ្លូវនៅក្នុងក្រុងចំនួន២០ខ្សែ ប្រវែងជាង១២គ.ម។ចំណែកផ្លូវលំជនបទ ទទួលរង ដោយទឹកជន់លិច ហូរច្រោះ និងដាច់តួផ្លូវ សរុបចំនួន ១១៣ខ្សែ និងមានប្រវែងប្រមាណ១.២៤៣ គ.ម។ ដោយឡែកហេដ្ឋារចនាស

ម្ព័ន្ធសំណង់សិល្បការធារាសាស្រ្តទូទាំងខេត្តបាត់ដំបង ត្រូវទទួលរងនូវការខូចខាត ដូចជា៖ ទំនប់, អាង,ប្រឡាយមេបេតុង, ប្រឡាយមេ, ប្រឡាយរង ព្រមទាំងសំណង់ស្ទាក់ទឹក  ជាដើម។

       ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ថា៖ កន្លងមកនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងសាទ ខេត្តបាត់ដំបង បានសហការជាមួយ និង អាជ្ញាធរ ក្រុង-ស្រុក ឃុំ.សង្កាត់ ចុះធ្វើការអង្កេតវាយតម្លៃ និងជាលទ្ធផល ក្នុងនោះគ្រួសារ ដែលអាចស្តារឡើងវិញបាន តាមការធ្វើកសិកម្មដំណាំស្រូវមានចំនួន១០.៥០០គ្រួសារ ដែលស្មើនឹង ១០.៥០០ហិតា នៅក្នុងក្រុង-ស្រុក ចំនួន០៨ លើឃុំចំនួន៤៨ស្មើនឹង២៣១ភូមិ។ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ឲ្យដឹងថា៖ ដោយសារតែទីតាំងដីស្រែរបស់ពួកគាត់ទាំង

នោះ គឺ៖ស្ថិតនៅជិតក្នុងតំបន់ដែលមានប្រភពទឹកច្បាស់លាស់និងគ្រប់គ្រាន់ ក្នុងការស្រោចស្រពដំណាំស្រូវដាំដុះទាំងនោះបាន ។

        សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពង់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងនៅក្នុងបរិវេណអាកាសយានដ្ឋាន វាលបែកចាននៃខេត្តបាត់ដំបង ថា៖ ដោយយោងតាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ជំនន់ទឹកភ្លៀងកន្លងទៅនេះ បានបណ្ដាលឱ្យមានការលិចលង់ក្រុង-ស្រុកទាំង១៤ក្នុងខេត្តស្មើនឹង៩៩ឃុំ និងបណ្ដាលប៉ះពាល់ដល់ពលរដ្ឋជាង៧ម៉ឺនគ្រួសារ។

     ក្នុងឱកាសនេះដែរសម្ដេចក្រឡាហោមសខេង ក៏បានជម្រាបជូនប្រជាពលរដ្ឋថា៖ពិធីជួបសំណែះសំណាលសួរសុខទុក្ខនិងចែកអំណោយនេះគឺគ្រោងប្រារព្ធក្រោមអធិបតីភាពសម្ដេចតេជោនាយករដ្ឋមន្រ្តី។ក៏ប៉ុន្តែសម្ដេចតេជោ ត្រូវជាប់ធ្វើចត្តាឡីស័ក ដោយសារតែរដ្ឋមន្រ្តីក្រសួងការបរទេសនិងប្រតិភូ

ពាណិជ្ជកម្មហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ត្រូវបានគេរកឃើញថា៖មានជំងឺកូវីដ១៩ នៅក្រោយពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា។

     ហើយតាមរយៈធ្វើសំណាកកន្លងមក លទ្ធផលនៃការធ្វើតេសរកជំងឺកូវីដ១៩លើកទី១ បង្ហាញថាសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មិនមានជំងឺកូវីដ១៩នោះទេ។ពេលនេះសម្ដេចតេជោនិងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត កំពុងមានសុខភាពល្អប្រសើរ និងធ្វើចត្តាឡីស័កប្រកបដោយការយកចិត្តទុកដាក់ខ្ព

ស់បំផុត  ក្នុងនាមប្រជាពលរដ្ឋទាំងជាង១ម៉ឺននាក់

នៅទីនេះ សម្ដេចបានលើកដៃបួងសួង សូមឱ្យសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ និងចៀសផុតពី ជំងឺកូវីដ-១៩។

      ជាមួយគ្នានេះផងដែ សម្ដេចក្រឡាហោមក៏បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមថែរក្សាសុខភាព និងអនុវត្តនូវវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ ពីការឆ្លងនិងចម្លងរីករាលដាលជំងឺកូវីដ-១៩នេះ។ត្រូវចូលរួមប្រយទ្ធប្រឆាំងគ្រឿងញៀន ក្នុងសហគមន៍របស់ខ្លួន តាមរយៈការអប់រំណែនាំកូនចៅ របស់ខ្លួន ឲ្យចៀសឱ្យផុតពីគ្រឿងញៀន និងត្រូវរាយការណ៍ជូនសមត្ថកិច្ច នៅពេលបានឃើញករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន។ ហើយក៏ត្រូវចូលរួម គោរពច្បាប់ចរាចរណ៍ ឱ្យបានល្អ ដើម្បីចៀសផុតពី គ្រោះថ្នាក់ចរាចរណ៍។

      នៅក្នុងឱកាសនោះដែរ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរ នូវព្រះរាជគុណរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះវររាជមាតាជាតិខ្មែរដែលបានប្រោសព្រះរាជទានអំណោយជូនប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តបាត់ដំបង និង តាមបណ្ដាខេត្តផ្សេងៗទៀត។  ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី សម្ដេចក៏បានថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រួមទាំងអាជ្ញាធរ កងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំជួយសង្គ្រោះជាប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និងថែមទាំងជួយសម្រួលពីការចាប់ផ្ដើមជីវភាពឡើងវិញ ពិសេសការបង្កបង្កើនផល។

     សម្ដេចឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានថ្លែងដោយសង្កតធ្ងន់ទៀតថា៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា និងដែលបងប្អូនប្រជាលរដ្ឋបោះឆ្នោតគាំទ្រជាបន្តបន្ទាប់រហូតមកបានប្រកាន់ខ្ជាប់នូវប្រពៃណីផ្សាភ្ជាប់និងជីវភាពរស់នៅ និងសុខទុក្ខគ្រប់កាលៈទេសៈ របស់ប្រជាពលរដ្ឋ ដោយបានបែកចែកការទទួលខុសត្រូវ របស់ខ្លួន និងបាន ចាត់ឱ្យមន្រ្តីចុះតាមគ្រប់មូលដ្ឋាន ដើម្បីតាមដានពីបញ្ហាប្រឈម និងសំណូមពរនានានិងរួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។សម្ដេចក៏បានថ្លែង

ដោយសង្កត់ធ្ងន់ថា៖”យើងទាំងអស់គ្នា រួមសុខ រួមទុក្ខជាមួយគ្នា និងមិនមានទំលាប់រត់ចោលគ្នានោះទេ”៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner