ជិះម៉ូតូធ្លាក់ជង្ហុកដួល លេីដងផ្លូវត្រូវរថយន្តមកពីក្រោយកិនស្លាប់ភ្លាមៗ
ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្ន បានធ្លាក់ជង្ហុកបណ្តាលដួលភ្លាមនោះក៏ត្រូវរថយន្តមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏កិនបណ្តាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចមុខអគ្គបញ្ជាការកងកម្លាំងវិស្វាកម្ម តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះ ឡុង ស៊ីថេន ភេទប្រុសអាយុ១៩ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិម័រ សង្កាត់ដង្កោរ សង្កាត់ដង្កោ។
យោងតាមប្រភពពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូ ម៉ាកប៊ីត ពណ៌សលាយខៀវ ពាក់ស្លាកលេខពោធិ៍សាត់ 1K 6807 ធ្វេីដំណេីរចេញពីរង្វង់មូលចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៣ ដោយជិះ២ម៉ូតូ២នាក់មិត្តភត្តិ។ បន្ទាប់មកជិះបានប្រហែល៥០ម៉ែត្រក៏បត់មកក្រោយវិញ ជិះបានបន្តិចស្រាប់តែធ្លាក់ជង្ហុកបណ្តាលឲ្យដួលទៅលេីផ្លូវភ្លាមនោះស្របពេលរថយន្តមិនចាំម៉ាកមកពីក្រោយកិនបន្ថែមបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកេីតហេតុចំណែករថយន្តបើកគេចខ្លួនបាត់។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងរួចប្រគល់សពទៅក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា