ក្រសួងអប់រំ ចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការលេងកីឡាគ្រប់ប្រភេទដែលមានលក្ខណប្រមូលផ្តុំ និងផ្អាកការចេញចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្ន
ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការលេងកីឡាគ្រប់ប្រភេទដែលមានលក្ខណប្រមូលផ្តុំ និងផ្អាកការចេញចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្ន នេះ បើតាមសេចក្តីជូនដំណឹង របស់ក្រសួង ដែលក្រុមការងារយើងទទួលបាននៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។ សេចក្តីជូនដំណឹងបានអោដឹងទៀតថា អង្គរក្ស១រូបដែលឆ្លងកូវីត១៩ និងជាគ្រូបង្វឹកបានមកបង្ហាត់កីឡាករ ២នាក់នៅក្នុងបរិវេណ នៃពហុកីឡដ្ឋានអូឡាំពិក និងបានទាក់ទងការងារផ្ទាល់ និងដោយប្រយោលជាមួយបុគ្គលិក៥ រូបនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។ បច្ចុប្បន្នអង្គរក្សនិងជាគ្រូបង្វឹករូបនោះត្រូវបានធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត ។ ដោយឡែកបុគ្គលិកនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាទាំង៥ រូបនិងកីឡាករ ២ត្រូវបានធ្វើតេស្តរកវីរុសកូវីត១៩ នឹងធ្វើចត្តាឡីស័ក។ ក្រសួងបានទាក់ទងជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីរៀបចំបាញ់ថ្នាំ សម្លាប់មេរោគនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងអាគារដំបូលទូកសូរីនហ្សីកាំប៉ូ ។អាស្រ័យហេតុនេះក្រសួងសម្រេច ផ្អាកការលេងកីឡា និងការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្ដោះអាសន្ន និងផ្អាកដំណើរការសកម្មភាព និងការចេញចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូន ដំណឹងតាមក្រោយ ៕
