ក្រសួងអប់រំរកឃើញអង្គភាពដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣វិច្ឆិកាកើនដល់ចំនួន២៤អង្គភាព
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖មន្រ្តីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ឱ្យដឹងថាបើគិតត្រឹមយប់ថ្ងៃទី១១ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថា អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកា សរុបមានការកើនឡើងចំនួន២៤អង្គភាពហើយ។
បញ្ជាក់ប្រាប់ AMS នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២០នេះ ឯកឧត្តម រស់ សុវាចា បានឱ្យដឹងពាក់ព័ន្ធទៅនឹងអង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកាដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយ គណៈប្រតិភូនៃប្រទេសហុងគ្រីទាំង២៤អង្គភាពនេះរួមមានដូចជា៖ គ្រឹះស្ថានសិក្សាសាធារណៈចំនួន៩ គ្រឹះស្ថានសិក្សាឯកជនចំនួន១០ មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន០៤ និងក្លឹបហាត់កីឡាចំនួន១នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ អង្គភាពទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់។
ឯកឧត្តមបានបន្តបញ្ជាក់បន្ថែមថា”ក្រសួងអប់រំ យុវជន និងកីឡាបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនជាបណ្តោះអាសន្នរយ:ពេល០២សប្តាហ៍ និងបន្តការសិក្សាតាមអនឡាញនៅរាជធានីភ្នំពេញ ទីរួមខេត្តកណ្តាល និងទីតាំងគោលដៅ។ ក្រសួងអប់រំ យុវជននិងកីឡាបានផ្អាកដំណើរការជាបណ្តោះអាសន្ននៅពហុកីឡដ្ឋានជាតិអូឡាំពិករហូតដល់មានការជូនដំណឹងជាថ្មី។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល”។
ទាក់ទិនទៅនឹងស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២០ត្រូវបាន មន្រ្តីនាំពាក្យក្រសួងអប់រំរូបនេះបានឱ្យដឹងមានដូចជា៖២៤. គ្រឹះស្ថានសិក្សាសាធារណៈទី៩÷ សិស្ស២នាក់បានជួបជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។២៣. គ្រឹះស្ថានសិក្សាសាធារណៈទី៨÷ សិស្ស២នាក់បានជួបជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។២២. គ្រឹះស្ថានសិក្សាសាធារណៈទី៧÷ សិស្ស៥នាក់បានជួបជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។២១. មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី៤÷ បុគ្គលិក១រូបទទួលទានអាហារជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។២០. មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី៣÷ បុគ្គលិក១រូបបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
*ស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០២០÷១៩. គ្រឹះស្ថានសិក្សាសាធារណៈទី៦÷ សមាជិក១រូបបានទទួលទានអាហារជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា១៨.គ្រឹះស្ថានសិក្សាសាធារណៈទី៤៖សមាជិក១រូបបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។១៧. គ្រឹះស្ថានសិក្សាសាធារណៈទី៤÷ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។១៦. គ្រឹះស្ថានសិក្សាសាធារណៈទី៣÷ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។១៥. គ្រឹះស្ថានសិក្សាសាធារណៈទី២÷ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។១៤. គ្រឹះស្ថានសិក្សាសាធារណៈទី១÷ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។១៣. គ្រឹះស្ថានសិក្សាឯកជនទី១០÷ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
*ស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី០៩វិច្ឆិកា ឆ្នាំ២០២០÷
១២. មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី២÷ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។១១. គ្រឹះស្ថានសិក្សាឯកជនទី៩÷ សិស្ស៣រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
*ស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០២០÷
១០. ក្លឹបហាត់កីឡា១នៅពហុកីឡដ្ឋានជាតិអូឡាំពិក÷ គ្រូបង្ហាត់កីឡាការ៉ាតេដូដែលជាអង្គរក្សជនជាតិខ្មែរការពារផ្ទាល់អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។៩. មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី១÷ បុគ្គលិកនិងសមាជិកគ្រួសារចំនួន២៣រូបបានទទួលទានអាហារជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។៨. គ្រឹះស្ថានសិក្សាឯកជនទី៨÷ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។៧. គ្រឹះស្ថានសិក្សាឯកជនទី៧÷ សិស្ស១រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
*ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២០÷
៦.គ្រឹះស្ថានសិក្សាឯកជនទី៦សិស្ស២រូបមានមាតាបិតាដែលបានទទួលទានអាហារជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា៥គ្រឹះស្ថានសិក្សាឯកជនទី៥សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
*ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២០៖
៤. គ្រឹះស្ថានសិក្សាឯកជនទី៤÷ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។៣. គ្រឹះស្ថានសិក្សាឯកជនទី៣÷ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។២. គ្រឹះស្ថានសិក្សាឯកជនទី២÷ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។១. គ្រឹះស្ថានសិក្សាឯកជនទី១÷ បុគ្គលិក១រូបបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
ព្រមជាមួយគ្នា ឯកឧត្តម រស់សុវាចាឱ្យដឹងផងដែរថា ក្រសួងអប់រំ យុវជន និងកីឡាអំពាវនាវដល់អ្នកពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ មេត្តាបន្តរាយការណ៍ជូនក្រសួងតាមរយ:លេខទូរស័ព្ទ០១២៣៣៥៩៩៩។ ចំពោះមុខនេះ អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធត្រូវបន្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពតាមគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្រសួងអប់រំយុវជននិងកីឡាសូមគោរពថ្លែងអំណរគុណជូនគ្រប់ភាគីពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការទាន់ពេលវេលា ប្រកបដោយសុក្រឹតភាព៕