អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៥២លាននាក់ ក្នុងនោះស្លាប់ជិត១លាន២៩ម៉ឺននាក់ និងជាសះស្បើយជាង៣៦លាន៦៧ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥២លាន៤២ម៉ឺន៩ពាន់៥៧០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន២៨ម៉ឺន៩ពាន់៤៨៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៦លាន៦៧ម៉ឺន៣ពាន់៩៣៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១០លាន៧០ម៉ឺន៨ពាន់៦៣០នាក់ ស្លាប់ចំនួន២៤ម៉ឺន៧ពាន់៣៩៧នាក់ និងជាសះស្បើយចំនួន៦លាន៦៤ម៉ឺន៨ពាន់៦៧៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៦៨ម៉ឺន៤ពាន់៣៩នាក់ ស្លាប់ចំនួន១២ម៉ឺន៨ពាន់១៦៥នាក់ និងជាសះស្បើយ៨លាន៦ម៉ឺន៤ពាន់៥៤៨នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៧៤ម៉ឺន៩ពាន់៧នាក់ ស្លាប់១៦ម៉ឺន៣ពាន់៤០៦នាក់ និងជាសះស្បើយ៥លាន៦ម៉ឺន៤ពាន់៣៤៤នាក់ ៕