បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណី គ្រឿងញៀន៦គីឡូក្រោម

ភ្នំពញ ៖ កម្លាំងសមត្ថកិច្ចនគរបាលមន្ទីរ ប្រឆាំងគឿងញៀននៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភំ្នពេញ ពាក់ព័ន្ធករណី រក្សាទុក ដឹកជញ្ជូន និង ជួញដូរគឿងញៀនដោយយខុសច្បាប់ ។ ជនសង្ស័យឈ្មោះ ស្រ៊ាន គឹម ស្រួច អាយុ ២៧ឆ្នាំ ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ មានអស័យដ្ឋាន ភូមិ ឃុំកងតានង ស្រុកកងមាសខេត្តកំពុងចាម ។

សូមជម្រាបថា កាលពីថ្ងៃទី ០៨ខែ វិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង០១:១០នាទីយប់ កម្លាំងជំនាញ(ក១១) របស់មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ដឹកនាំចុះផ្ទាល់ដោយលោកនាយករង អាំ សុជាតិ និងលោកនាយករង យា ប៊ុន ណារត្ន័ន៍ និង មានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប នៅចណុច បន្ទប់ផ្ទះជួលលេខ៦ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចចាប់យកវត្ថុតាងបាន សារធាតុញៀន ប្រភេទមេតាំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ៦២០២ក្រាម ៕ ដោយ ៖ បញ្ញា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner