នគរបាលបញ្ជូនខ្លួនជនជាតិ នីហ្សេរីយ៉ា ពាក់ព័ន្ធករណី ប្រើប្រាស់លុយដុល្លារក្លែងក្លាយ និងរក្សាទុកគ្រឿងញៀន ទៅកាន់តុលាការ

ភ្នំពេញ ៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបញ្ជូនខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ពាក់ព័ន្ធករណី ប្រើប្រាស់ប្រាក់ដុល្លាក្លែងក្លាយ និងរក្សាទុកនូវរុក្ខជាតិញៀន(កញ្ឆា) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាជនបរទេសមានឈ្មោះ ម៉ៃខល អ៊ីរូហ្គោអ៊ិនវ៉ាននីណាយ៉ា (ERUGO NWANN ENAYA) ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមជម្រាបថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០ និង៥០នាទី ត្រង់ចំណុចគល់ស្ពានដែកផ្លូវ ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចចរាចរប្រចាំការគោលដៅស្តុបអតីតស្ពានដែក បានឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ប្រគល់ឲ្យកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បន្ទាប់ ពីជនរូបនោះបានប្រេីប្រាស់លុយដុល្លារក្លែងក្លាយបង់ថ្លៃផាកពិន័យចរាចរបើកបរបញ្ច្រាសផ្លូវ ៕ ដោយ ៖ បញ្ញា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner