ម៉ាសរបស់សម្ដេចតេជោ ត្រូវបាលរដ្ឋបាលខណ្ឌច្បារអំពៅ ចែកជូនប្រជាពលរដ្ឋក្រីក្រ តាមសហគមន៍នានា ទូទាំងខណ្ឌ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ម៉ាសចំនួន៣ម៉ឺនបន្ទះ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ជូនតាមរយៈសាលារាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងរស់នៅតាមបណ្តាសហគមន៍នានាទូទាំងខណ្ឌ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។

លោក ចេង មុនីរ៉ា បានឱ្យដឹងថា៖ ម៉ាសចំនួន៣ម៉ឺនបន្ទះនេះ គឺជាចំនួនបឋម បើចែកប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រមិនគ្រប់ទេ សាលារាជធានីភ្នំពេញ នឹងបន្តផ្តល់ជូនទៀត។ នេះគឺជាប្រភេទម៉ាសសាច់ក្រណាត់ ដែលអាចបោកទឹកបាន និងប្រើប្រាស់បានយូរ ហើយការចែកជូននេះ ប្រជាពលរដ្ឋម្នាក់ ទទួលបានម៉ាស២ សំរាប់ពាក់ផ្លាស់ប្តូរ។

លោកអភិលខណ្ឌ បានបន្តថា៖ ការផ្តល់ជូនម៉ាស់ដល់ប្រជាពលរដ្ឋក្រីក្រនាពេលកន្លងមក ក៍ដូចជាក្នុងពេលនេះ គឺជាការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើការទប់ស្កាត់មិនអោយឆ្លងមេរោគកូវីត១៩ មកលើប្រជាពលរដ្ឋកម្ពុជា។

ឆ្លៀតនៅក្នុងឱកាស ចែកជូនម៉ាស់នេះ, លោក ចេង មុនីរ៉ា ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះអនាម័យខ្លួនប្រាណ, លាងដៃនឹងសាប៊ូ ឬអាល់កុល ឬជែល អោយបានញឹកញាប់, ពាក់ម៉ាស់ការពារអោយបានជាប់ជាប្រចាំ និងត្រូវកាត់បន្ថយរាល់ការជួបជុំណាដែលមានមនុស្សច្រើន ឬក៏ដើរកំសាន្តតាមទីសាធារណៈផ្សេងៗ ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន២លាន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

ប្រមុខដឹកនាំកម្ពុជា ដែលតែងយកចិត្តទុកដាក់ចំពោះរាស្រ្ត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាសក្រណាត់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្របានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩ ៕ដោយ៖ ប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner