កូវីដ១៩៖ ពលរដ្ឋរវល់ជក់បារីច្រើនពេក ភ្លេចពាក់ម៉ាស់ តួកគីសម្រេចហាមមិនឲ្យជក់
ប្រទេសតួកគី កាលពីថ្ងៃពុធ ទី១១ វិច្ឆិកា ម្សិលមិញ បានចាប់ផ្តើមអនុវត្តវិធានការហាមមិនឲ្យមានការជក់បារី ក្នុងតំបន់សាធារណៈមានមនុស្សច្រើន ដើម្បីបង្អាក់ការចម្លងជំងឺកូវីដ១៩ ខណៈដែលរដ្ឋាភិបាលព្រមានពលរដ្ឋណាដែលមិនស្តាប់តាមការណែនាំនេះដែរ នេះបើតាមក្រសួងមហាផ្ទៃ។
ក្រសួងបញ្ជាក់ថា គោលបំណងនៃបំរាមជក់បារីនេះ សំខាន់គឺដើម្បីធានាថា ពលរដ្ឋពាក់ម៉ាស់ឲ្យបានច្រើន នៅតាមទីសាធារណៈ ព្រោះពលរដ្ឋតួកគីត្រូវបានមើលឃើញថា មិនសូវពាក់ច្រើនទេ ព្រោះរវវល់ជក់បារី។
តួកគី ថ្មីៗនេះ ផ្ទុះជំងឺកូវីដ១៩ខ្លាំង ក្នុងនោះ ម្សិលមិញ រកឃើញ២៦៩៣នាក់ថែមទៀត វិជ្ជមានកូវីដ១៩ ខណៈដែលតួកគីបានបិទតំបន់ខ្លះៗឡើងវិញ ក្រោយផ្ទុះរលកថ្មី ហើយគិតត្រឹមពេលនោះដែរ តួកគីមានអ្នកជំងឺកូវីដ១៩ ច្រើនជាង៤០ម៉ឺននាក់ហើយ ស្លាប់១១១៤៥នាក់ហើយ៕