ពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ២ ប្រទះឃេីញគ្រោងឆ្អឹងសាកសព មនុស្សម្នាក់ គួរឲ្យសង្វេគ

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្បែរបរិវេណដីឡូត៍គ្មានលេខមួយកន្លែងក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យបានប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សម្នាក់នៅក្រោមដីឡូវគ្មានលេខ បានបង្កការការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២០នេះ។ សាកសពជនងគ្រោះខាងលើសមត្ថកិច្ចមូលដ្ឋាននៅមិនទាន់ស្គាល់អត្តសញ្ញាណទេគ្រាន់តែសន្និដ្ឋានបានថាជាមនុស្សប្រុសវ័យជាង៣០ឆ្នាំ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុននឹងប្រទះឃើញសពបុរសចង់កសល់តែគ្រោងឆ្អឹងនេះគឺ នៅមុនពេលកើតហេតុមានក្មេងប្រុសម្នាក់បានឡើងកាប់មែកក្រខុបដើម្បីធ្វើដងជំពាមតែពេលឡើងទៅដល់ខាងលើក៏ប្រទះឃើញសពចង់ ក សល់តែគ្រោងឆ្អឹងក៏ស្រែកផ្អើលដល់អ្នកជិតខាងមកមើលហើយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងអ្នកជំនាញធ្វើកោសល្យវិច័យមកពិនិត្យ និងយកសពទៅតម្កល់ទុកនៅវត្តសំបួរមាស ដើម្បីស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ជីមភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner