រថយន្តតូយូតាព្រូស បើកបុកម៉ូតូកង់បីពីក្រោយដាច់ជាពីរ រួចបើករត់គេចខ្លួនបាត់

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូកង់បីខ្មែរមួយគ្រឿងមកឈប់អែបចិញ្ចើមផ្លូវត្រូវរថយន្តតូយ៉ូតាព្រូសមួយគ្រឿងបុកពីក្រោយបណ្តោយឲ្យខ្ទាត និងដាច់ចេញពីគ្នា បណ្តាលឲ្យអ្នកបើកកង់បី រងរបួសស្រាលរួចបើករត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ61B EoE ផ្លូវលេខ ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីបុរសជាម្ចាស់ម៉ូតូកង់បីបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បើកម៉ូតូកង់បី ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានឈប់អែបនឹងចិញ្ចើមផ្លូវមួយភ្លែតខណៈនោះស្រាប់តែមានរថយន្ត តូយូតា ព្រូស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AB-9638 មកពីក្រោយក៏បុកពេញទំហឹងបណ្ដាលឲ្យកង់បីដាច់ចេញពីគ្នា និងគាត់រងរបួសដៃជើងស្រាល។ ភ្លាមៗនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានបន្ថែមល្បឿនទៅមុខទៀតគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ និងបានឲ្យជនរងគ្រោះឲ្យទៅដាក់ពាក្យបណ្ដឹងនៅអធិការខណ្ឌទួលគោកដើម្បីសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់រថយន្តបង្កយកមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner