សម្តេចម៉ែ ប្រោសព្រះរាជទាន ឯកអគ្គរដ្ឋទូតចិនឯកឧត្តម Wang WenTian ចូលក្រាបថ្វាយបង្គំគាល់
អត្ថបទដោយ៖
Hak Sarath
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាវេលាព្រឹកថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០២០ ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចប្រោសព្រះបរមរាជានុញ្ញាតព្រះរាជទានជូន ឯកឧត្តម Wang WenTian ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដឹកនាំប្រតិភូ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ដើម្បីថ្វាយព្រះពរ ក្នុងឱកាសដ៏វិសេសវិសាលដែល ព្រះអង្គ ទទួលបានគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធរណរដ្ឋប្រជាមានិតចិន» នាព្រះរាជដំណាក់គន្ធបុផ្ផា ព្រះបរមរាជវាំង៕
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។