ថៃ​រឹបអូស​ថ្នាំញៀន​កេ​តា​មីន​ ​តម្លៃ​ជិត​១​ពាន់​លាន​ដុល្លារ​អាមេរិក​

​ប្រទេស​ថៃ​បាន​រឹបអូស​ថ្នាំញៀន​ ​គិតជា​ប្រាក់​តម្លៃ​ជិត​១​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ជា​ប្រភេទ​ថ្នាំញៀន​កេ​តា​មីន​ ​ភាគច្រើន​នៃ​ថ្នាំញៀន​ទាំងនេះ​មាន​គោលដៅ​នាំចេញ​ទៅ​សហ​គម​អឺរ៉ុប​ ​ជប៉ុន​ឬ​កូរ៉េ​ ​នេះ​បើ​តាម​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​របស់​ថៃ​ ​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១​២​ ​វិច្ឆិកា​ ​ម្សិលមិញ​។


​លោក​ ​M​on​t​r​i​ ​Y​i​m​y​a​e​m​ ​ប្រធាន​ការិយាល័យ​បាន​និយាយ​ថា​ ​ទំហំ​នៃ​ការ​រឹបអូស​ដ៏​ច្រើន​នេះ​មាន​ទាក់ទង​នឹង​បណ្តាញ​ប្រទេស​ជាច្រើន​ ​ហើយ​ថា​ ​ថៃ​នឹង​បន្ត​ស៊ើប​អង្កេត​ ​សហការ​ជាមួយ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ ​និង​ទីភ្នាក់ងារ​អន្តរជាតិ​នានា​។​


​លោក​ ​M​on​t​r​i​ ​Y​i​m​y​a​e​m​ ​បញ្ជាក់​ថា​ ​«​ថ្នាំញៀន​ប្រភេទ​នេះ​មិនសូវ​ពេញ​និយម​ទេ​ ​ក្នុង​ប្រទេស​ថៃ​ ​ហើយ​ភាគច្រើន​គឺ​លក់​នៅ​ក្រៅ​ប្រទេស​ ​រួម​មាន​ទាំង​អឺរ៉ុប​ ​អូស្ត្រាលី​ ​កោះ​តៃ​វ៉ាន់​ ​ជប៉ុន​ ​និង​កូរ៉េ​»​។​


​ក្រុម​ស៊ើប​អង្កេត​បាន​រក​ឃើញ​ថ្នាំញៀន​ទាំងនេះ​ ​ក្នុង​បាវ​ចំនួន​៤​៥​៧​ ​ដោយ​១​បាវ​ៗ​ ​ទម្ងន់​២​៥​គីឡូក្រាម​ ​តម្លៃ​ប្រមាណ​២​៩​ពាន់​លាន​បាត​ ​ឬ​ ​ជិត​១​ពាន់​លាន​បាត​ ​ពី​ក្នុង​ឃ្លាំង​មួយ​ក្នុង​ខេត្ត​ C​h​a​c​hoe​n​g​s​a​o ​ភាគ​ខាងកើត​ក្រុង​បាងកក​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner