ប្រជាពលរដ្ឋ៣០០គ្រួសារ មកពីស្រុកចំនួន៣ នៃខេត្តកំពង់ចាម ទទួលបានអំណោយ ជា ស្បៀងបរិភោគ របស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងលោកជំទាវ រួមនឹងក្រុមការងារ ព្រមទាំងឯកឧត្តម យឹម លាត តំណាងរាស្ត្រមណ្ឌលកំពង់ធំ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទំាងអំណោយរបស់សមាគមពុទ្ឋបរិស័ទនៃព្រះវិហារ ឆុងតឺ មកចែកជូនគ្រួសារក្រីក្រ គ្រួសារអតីតយុទ្ឋជន ចាស់ជរា និងស្ត្រីមេម៉ាយ ចំនួន៣០០គ្រួសារ ក្នុងនោះ មកពីក្រុងកំពង់ចាម១០០គ្រួសារ, ស្រុកកំពង់សៀម១០០គ្រួសារ និងស្រុកព្រៃឈរ១០០គ្រួសារ កាលពីល្ងាចថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២០។ ពិធីនេះត្រូវបានរៀបចំធ្វើនៅក្នុងបរិវេណសួនគ្រញូងនគរបាជ័យ ស្ថិតនៅក្នុងភូមិតាណេង ឃុំសំបួរមាស ក្រុងកំពង់ចាម ដោយមាការអញ្ជើញចូលរួមពីឯកឧត្តម ក្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ។
ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៏ថា ជាការរួមចំណែករាជរដ្ឋាភិបាល និងអនុវត្តតាមការ ចង្អុល បង្ហាញដោយផ្ទាល់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហការយ៉ាងល្អ ជាមួយ កងកម្លាំងប្រដាប់អាវុធ បានចុះធ្វើការអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឲ្យចូល រួមទប់ស្កាត់ការរីក រាលដាលនៃជម្ងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបានចុះជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងគ្រោះធម្មជាតិផ្សេងៗ។ ក្នុងនាមប្រជាពលរដ្ឋខេត្តកំពង់ចាម ឯកឧត្តមសូមគោរពថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះទឹកចិត្តប្រកប ដោយព្រាហ្មវិហារធម៌ និងកាយវិកាមនុស្សធម៌របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលតែង តែ គិតគូពីសុខទុក្ខ និងចែករំលែកក្តីលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទេះការលំបាកក្នុងខេត្តកំពង់ចាមនេះ។
លោក ហ្សាវ ហ្ស៊ីតឺ បានឲ្យដឹងថា ដោយទឹកចិត្តអាណិតស្រឡាញ់ចំពោះបងប្អូនប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ១៩ និងគ្រោះធម្មជាតិផ្សេងៗ សមាគមពុទ្ឋបរិស័ទនៃព្រះវិហារ ឆុងតឺ បានបរិច្ចាកស្បៀង និងថវិកាដោយក្តីស្រឡាញ់ ដើម្បីយកមកចែកជូនបងប្អូនប្រជា ពលរដ្ឋដែល កំពុងជួបប្រទះការខ្វះខាតនេះ ហើយសមាគម នឹងបន្តសកម្មភាពបែបនេះបន្តទៀត។
ឯកឧត្តម យឹម លាត បានលើកឡើងថា ក្នុងបរិបទនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ និងគ្រោះ ធម្មជាតិជំនន់ទឹកភ្លៀង, រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ឋសភា បានខិតខំយ៉ាងខ្លាំង ការដោយប្រើ ប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប ក្នុងការចាត់វិធានការសមស្រប ដើម្បីជួយ ដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកនេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូសុខទុក្ខ និងការលំបាកនានារបស់បងប្អូន ប្រជា ពលរដ្ឋទូទាំងប្រទេស។ ក្នុងគ្រាដ៏លំបាកនៃការដោះស្រាយបញ្ហាជម្ងឺកូវីដ១៩ និងគ្រោះធម្មជាតិនានា, រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយប៉ិនប្រសព្វរបស់សម្តេច បានខិតខំគ្រប់លទ្ធភាព និងកៀរគរធនធានគ្រប់បែបយ៉ាងដើម្បីជួយដោះស្រាយជីវភាពរស់នៅ និងថែរក្សាសុខភាពជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ ដោយធានាថាប្រជាពលរដ្ឋគ្រប់រូប មានសុវត្ថិភាពគ្រប់គ្រាន់ មានស្បៀងហូបគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ និងមានការថែទាំសុខភាពបានល្អគ្រប់ៗគ្នា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានណែនាំឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ និងអាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់ខ្ពស់ជួយដោះស្រាយការលំបាកនានារបស់ប្រជាពលរដ្ឋ និងណែនាំពួកគាត់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជម្ងឺកូវីដ១៩ និងជម្ងឺដង្កាត់ផ្សេងៗទៀត ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសូមអំពាវនាវដល់ប្រជាពលរដ្ឋខិតខំប្រកបរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលដាំដំណាំគ្រប់ប្រភេទ ដើម្បីស្តារជីវភាពឡើងវិញក្រោយទឹកជំនន់ស្រកទៅវិញ។
អំណោយដែលចែកជូនមានអង្ករ ៥០គ.ក្រ, មី១កេស, ទឹកសុទ្ឋ១យួរ, ខោអាវ១សម្រាប់ និងថវិកា៥ ម៉ឺនរៀល។ ដោយឡែក ប៉ូលីស ប្រជាការពារ និងប៉េអឹម ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ឧបត្ថម្ភក្នុងម្នាក់៥ម៉ឺនរៀលផងដែរ៕