នាយក​រដ្ឋ​ម​ន្រ្តី​ស​ង្ហិ​បុរី​អប​អរសាទរ​​លោកស្រី​ អោ​ង​សាន​ ​ស៊ូ​ជី​ ​ក្រោយ​គណបក្សរបស់លោកស្រីទទួល​បាន​ជ័យជំនះ​ក្នុង​ការបោះឆ្នោតសកល

​មី​យ៉ា​ន់​ម៉ា​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​ស​ង្ហិ​បុរី​លោក​ ​លី​ ​សៀន​ឡុង​ ​នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ្ត​នេះ​ ​បាន​អប​អរសាទរ​លោក​ អោ​ង​សាន​ ​ស៊ូ​ជី​ ​និង​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ (N​L​D​) ​របស់​លោកស្រី​ ​បន្ទាប់ពី​ទទួល​បាន​ជ័យជំនះ​ក្នុង​ការបោះឆ្នោតសកល​កាលពី​ថ្ងៃអាទិត្យ​ចុង​ស​ប្តាហ៍​មុន​ ​នេះ​បើ​តាម​ក្រសួងការបរទេស​ស​ង្ហិ​បុរី​ ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​១​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​បើ​តាម​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ ​ក្រោយ​ការបោះឆ្នោតសកល​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​០​៨​ ​ខែវិច្ឆិកា​នេះ​ ​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ (N​L​D​) ​របស់​លោកស្រី​ អោ​ង​សាន​ ​ស៊ូ​ជី​ ​ទទួល​បាន​អាសនៈ​សរុប​ចំនួន​ ​៣​៤​៤​ ​នៅ​ក្នុង​សភា​ទាំងពីរ​ជាន់ថ្នាក់​របស់​មី​យ៉ា​ន់​ម៉ា​ ​ឬ​ស្មើនឹង​ ​៨​០​% ​នៃ​អាសនៈ​សរុប​ដែល​បក្ស​នេះ​ទទួល​បាន​កាលពី​អាណត្តិ​ឆ្នាំ​២​០​១​៥​ ​។​


​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​បង្ហាញ​ថា​ ​គណបក្ស​កាន់អំណាច​មី​យ៉ា​ន់​ម៉ា​របស់​លោកស្រី​ អោ​ង​សាន​ ​ស៊ូ​ជី​ ​ទទួល​បាន​អាសនៈ​គ្រប់គ្រាន់​នៅ​ក្នុង​សភា​ទាំងពីរ​ ​ដើម្បី​បង្កើត​រដ្ឋាភិបាល​នៅ​អាណត្តិ​ថ្មី​ដោយខ្លួនឯង​ ​។​ ​ហើយ​គិត​ត្រឹម​ព្រឹក​ថ្ងៃសុក្រ​ដដែល​នេះ​ ​ការ​រាប់​សន្លឹកឆ្នោត​នៅតែ​កំពុង​បន្ត​នៅឡើយ​ ​ដោយ​នៅសល់​៦​៤​អាសនៈ​ទៀត​មិនទាន់​មាន​ម្ចាស់​នៅឡើយ​ទេ​ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner