ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ផ្តោតសំខាន់លើ វិស័យមុខងារសាធារណៈរវាងប្រទេសទាំងពីរ

អត្ថបទដោយ៖
AMS

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិការ ឆ្នំា២០២០។

កិច្ចពិភាក្សានេះផ្តោតជាសំខាន់លើការស្វែងរកចំណុចចាប់ផ្តើម ដើម្បីឱ្យមានទំនាក់ទំនងសហប្រតិបត្តិការ​ទ្វេភាគីលើវិស័យមុខងារសាធារណៈរវាងប្រទេសទាំងពីរ។  

ជាចុងក្រោយ ភាគីទាំងពីរប្តេជ្ញាបង្កើនលទ្ធភាពនៃកិច្ចសហការក្នុងការកសាងអភិវឌ្ឍសមត្ថ​ភាពធនធានមនុស្សជាមន្ត្រី​រាជការ សំដៅរួមចំណែកដល់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងប្រជាជនប្រទេស​ទាំងពីរ​ កម្ពុជា-អង់គ្លេស៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner