កូវីដ១៩៖ រដ្ឋមន្ត្រី Peter Szijjarto ថា ហុងគ្រីនឹងតេស្តវ៉ាក់សាំងរុស្ស៊ី ជាង១សប្តាហ៍ទៀត
ហុងគ្រីអះអាងថា ខ្លួននឹងទទួលយកគំរូ វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ផលិតដោយប្រទេសរុស្ស៊ី ក្នុងពេលប្រមាណ១០ថ្ងៃទៀត ធ្វើឲ្យហុងគ្រីនឹងក្លាយជាប្រទេសនៃសហគមអឺរ៉ុបដំបូងគេ ដែលប្រកាសពីផែនការសាកល្បងប្រើប្រាស់វ៉ាក់សាំងរបស់រុស្ស៊ីនេះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Financial Times។
ផ្អែកតាមប្រភព កាលពីល្ងាចថ្ងៃពុធ ទី១១ វិច្ឆិកា ក្នុងពេលនិយាយតាមរយៈប្រព័ន្ធវីដេអូ ក្រោយឆ្លងកូវីដ១៩ រដ្ឋមន្ត្រីបរទេសនិងពាណិជ្ជកម្មហុងគ្រី Peter Szijjarto បានប្រកាសថា ហុងគ្រីបានធ្វើការចរចាទុកជាមុន ចំពោះតម្រូវការវ៉ាក់សាំងប្រឆាំងកូវីដ១៩ ពីប្រទេសរុស្ស៊ី។
លោក Peter Szijjarto ថា «នេះគឺជាដំណឹងល្អសម្រាប់ប្រទេសហុងគ្រី» ៕