កណ្តុរពិតជាមានប្រយោជន៍មែនរឺ?

តើលោកអ្នកស្គាល់សត្វកណ្តុរទេ វាមានប្រយោជន៍អ្វីខ្លះ? បើខ្ញុំសួរថាមានប្រយោជន៍អ្វីខ្លះ លោកអ្នកប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាសួរអញ្ចឹង កណ្តុរមនុស្សផងគ្នា តែងតែស្អប់ និងស្គាល់ថាជាសត្វចង្រៃ។

ពេលនេះកណ្តុរ ត្រូវបានមនុស្សប្រើជំនួសសត្វសុនក ដើម្បីរាវរកមីន និងមានល្បឿនលឿនជាសុនក ក្នុងស្វែករក យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកប់ក្នុងដី។ បើតាមអគ្គនាយក CMAC កម្ពុជានាំមុខគេលើពិភពលោក ក្នុងការប្រើប្រាស់សត្វកណ្តុរ និងសត្វសុនខហិតមីន។ លោក ហេង រតនា បានបញ្ជាក់ថា បច្ចុប្បន្ននេះអង្គការ APOPO និងអង្គភាពស៊ីម៉ាក់ បានពង្រាយកំលាំងសត្វកណ្តុរហិតមីន និងសត្វសុនខហិតមីន នៅខេត្តសៀមរាប និងទិស ប្រាសាទព្រះវិហារ ហើយមានគំរោងពង្រីកកិច្ចប្រតិបតិ្តការនេះឲ្យកាន់តែធំទូលាយថែមទៀត។

AMS Central សូមបង្ហាញប្រិយមិត្តពីសកម្មភាព លោក សុខ សង្វារ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា ដែលបានទៅទស្សនៈកិច្ចនៅអង្គការ APOPO និង ស្តាប់បទបង្ហាញដោយផ្ទាល់ ស្តីពី កណ្តុរហិតមីន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner