ក្រុមហ៊ុនក្នុងស្រុកមួយបានឧបត្ថម្ភស្បាបាញ់យសម្លាប់មេរោគដល់បញ្ជាការដ្ឋានកងទ័ពជើងគោក
រាជធានីភ្នំពេញ ៖ ស្ព្រាយ ( Spray) សម្លាប់មេរោគចំនួន ១០០៨ ដប ស្មើនឹង ១៤កេស សរុបជាទឹកប្រាក់ចំនួន ៦, ០៤៨ដុល្លា អាមេរិក ជាការជួយឧបត្ថម្ភរបស់លោក ស្រ៊ាន សំណាង ប្រធានក្រុមហ៊ុនក្នុងស្រុកមួយ តាមរយៈ ឧត្តមសេនីយ៍ត្រី គូ សាមម៉ឺឌី នាយការិយាល័យសិក្សាគំរោងអគ្គបញ្ជាការ ត្រូវបានផ្តល់ជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នេះ នៅទីបញ្ជាការកងទ័ពជើងគោក ។
ក្នងឱកាសប្រគល់ ទទួលសម្ភារៈ លោក ស្រ៊ាន សំណាង ប្រធានក្រុមហ៊ុន បានមានប្រសាសន៍កោតសរសើរដល់កងទ័ពដែលនិច្ចកាលបានចូលរួមចំណែកយ៉ាងសកម្មក្នុងភារកិច្ចការពារជាតិ និងប្រជាជន ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការងារជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយផ្សេង និងកិច្ចការមនុស្សធម៌ ព្រមទាំងបានរក្សាសុខមាលភាពបានល្អប្រសើរ ។ ហើយស្បាយសម្លាប់មេរោគដែលផ្តល់ជូនបញ្ជាការកងទ័ពជើងគោក នាពេលនេះ សម្រាប់កងទ័ពប្រើប្រាស់ និងចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លង កូវីដ ១៩ ដែលបច្ចុប្បន្នពិភពលោកកំពុងទទួលរងគ្រោះពីជម្ងឺដ៏កាចសាហាវនេះ ។
អញ្ជើញមានប្រសាសន៏នាឧិកាសនោះ ឯកឧត្តម ខឹមជា សាឃឿន មេបញ្ចាការរង នាយសេនាធិការកងទ័ពជើងគោក ជំនួសមុខឱ្យឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក និងថ្នាក់ដឹកនាំ នាយ ពលទាហាន ក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាយវិការមនុស្សធម៌ របស់លោក ស្រ៊ាន សំណាងដែលបានចូលរួមចំណែកក្នុងការគិតគូរ ពីសុខទុក្ខ សុខមាលភាព របស់កងយោធពលខេមរភូមិន្ទ ។ ហើយឯកឧត្តម ខឹមជា សាឃឿន ក៏បានចាត់ទុកថា: សម្ភារៈពេទ្យដែលបានផ្តល់ដល់បញ្ចាការដ្ឋានកងទ័ពជើងគោក នាពេលនេះ ថាពិតជាការរួមចំណែកយ៉ាងសកម្មក្នុងចលនាជួយទ្រទ្រង់កងទ័ពជើងគោក និងចំពេលវេលាមួយសមស្របដើម្បីជួយដល់កងទ័ព ក៏ដូចជាតម្រូវការចំពោះមុខ ដោយផ្ដល់គ្រប់លទ្ធភាពដល់អង្គភាពរបស់កងយោធពលខេមរៈភូមិន្ទ ក្នុងការ ការពារ និងទប់ស្កាត់ការរីករាលដាលជម្ងឺ កូវីដ ១៩ ក៏ដូចជាការអនុវត្តន៍នូវវិធានការនានារបស់ក្រសួងសុខាភិបាលផងដែរ ៕