រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីសប្បុរសជន ជាអង្ករចំនួន១ពាន់គីឡូក្រាម រួមនឹង ថវិកា៥០០ដុល្លា

អត្ថបទដោយ៖
ជា សេឌី

លោក សេង ឡុង អគ្គនាយក សាលាអន្តរជាតិ ស្មាធឃិដ បាននាំយក អង្ករចំនួន១ពាន់គីឡូក្រាម ថវិកាចំនួន៥០០ដុល្លា ប្រគល់ដល់រដ្ឋបាលខេត្តសៀមរាប  កាលពីរសៀលថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ២០២០  ក្រោមវត្តមានរបស់ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប នៅសាលាខេត្តសៀមរាប ដើមី្បចូលរួមក្នុងការផ្តល់ស្បៀងអាហារ ដល់បងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ នាពេលកន្លងមកនេះ ។

លោក សេង ឡុង បានធ្វើការបញ្ជាក់ថា ក្នុងពេលមានគ្រាលំបាក ក្នុងវប្បធម៌នៃការចែករំលែកជូនដល់ជនរងគ្រោះ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល សំខាន់រដ្ឋបាលខេត្តសៀមរាប នៅពេលដែលប្រជាពលរដ្ឋនៅតាមបណ្តាក្រុង ស្រុក ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមក  ។

ឯកឧត្តម ពិន ប្រាកដ ក៏បានលើកឡើងថា ក្នុងពេលដែលបងប្អូនប្រជាពលរដ្ឋជួបរងនូវ គ្រោះទឹកជំនន់មកនេះ អាជ្ញាធរខេត្តក៏បានដាក់នូវវិធានការមួយចំនួនដល់រដ្ឋបាលគ្រប់ស្រុក  ដើមី្បត្រៀមបង្កា ក្នុងការសង្រ្គោះប្រជាពលរដ្ឋ និងសត្វពាហនៈរបស់បងប្អូនទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងឲ្យយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពបងប្អូន និងមិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយអាជ្ញាធរមិនដឹងនោះឡើយ ហើយក្នុងនោះដែរអាជ្ញាធរខេត្តក៏បានរៀបចំជាស្បៀង ដែលទទួលបានពីបងប្អូនសប្បុរសជនយកទៅផ្តល់ជូនដល់បងប្អូនប្រជាពលរងគ្រោះផងដែរ ។ ម៉្យាងទៀតឯកឧត្តមក៏បានសំណូមពរដល់សាលាអន្តរជាតិ ស្មាធឃិដ  ក៏ដូចសប្បុរសជន បន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តាខេត្ត ក្រុង ស្រុកឯទៀត  ហើយអំណោយទាំងនេះឯកឧត្តមនឹងយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះក្នុងពេលមានជំនន់ទឹកភ្លៀងនេះផងដែរ ។ ម៉្យាងទៀតការផ្តល់ ស្បៀងអាហារនេះ រដ្ឋបាលខេត្ត និង នាំយកទៅចែកជូនបងប្អូនដោយមិនបានប្រកាន់នូវនិន្នាការគណបក្សនយោបាយ ពូជសាសន៍   ពណ៌សម្បុលអ្វីឡើយ ៕    ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner