គាស់ទូឈេីលួចលុយក្នុងវត្តបានសម្រេច រួចចែកគ្នាចាយ អស់ ក្រោយមកជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ មានករណី លួចមានស្ថានទម្ងន់ទោស (ប្រើដែកគាស់ទូឈើលួចលុយ) នៅសាលាឆាន់ក្នុងវត្តវិចិត្តរាម ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៦-១០-២០២០ ម៉ោង២៣និង០០នាទី។

 ក្នុងរបាយការណ៍បានបញ្ចាក់ថា  ដើមបណ្តឹងឈ្មោះជួប វណ្ណៈ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ គណកម្មការវត្ត ស្នាក់នៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។  ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះស៊ុ ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

   សមត្ថកិច្ចបានឲ្យដឹងថា  ៖ មុនពេលកើតហេតុ ដើមបណ្តឹងទុកលុយខ្មែរ១,២៣០,០០០រៀល និងលុយដុល្លារ ១០០ដុល្លារ ក្នុងទូឈើនៅចំណុចកើតហេតុខាងលើ ដោយបានចាក់សោត្រឹមត្រូវ ពេលនោះក៏មានជនសង្ស័យ ០២នាក់ ឈ្មោះស៊ុ ធារ៉ា និងឈ្មោះ តុង ហៀង នាំគ្នាយកដែកថ្នាំងអំពៅគាស់ទូឈើលួចលុយខាងលើទាំងអស់ រួចគេចខ្លួនចែកគ្នាចាយអស់។ លុះដល់ថ្ងៃទី ១៣-១១-២០២០ ម៉ោង២២និង០០នាទី ដើមបណ្តឹង ឃើញជនសង្ស័យឈ្មោះស៊ុ ធារ៉ា នៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់៕  ដោយ៖  ភារ៉ា  និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner