រថយន្តដឹកមេស៊ីម៉ង់បុកម៉ូតូហុងដាឌ្រីមនិងកិនអូសរាប់សិបម៉ែត្រ បណ្ដាលឲ្យយុវជន៣នាក់ស្លាប់យ៉ាងអាណោចអធម៌
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ យុវជន៣នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុយ៉ាងអាណោចអធម៌ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រូវរថយន្តដឹកមេស៊ីម៉ងមកបុកពីក្រោយនិងកិនអូសរាប់សិបម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋឃាត់បានតៃកុងរថយន្តបង្កភ្លាមៗ កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូុវ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពយុវជនរងគ្រោះទាំង៣នាក់រួមមាន ៖ ទី១ ឈ្មោះ នង វស្សា អាយុ១៨ ឆ្នាំមុខរបរជាកម្មករសំណង់ស្នាក់នៅសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិពោធិរាជ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ទី២ ឈ្មោះជូ ចេង អាយុ២០ឆ្នាំ មុខរបបជាកម្មករសំណង់ស្នាក់នៅភូមិកើតហេតុខាងលើនិងមានស្រុកកំណើតនៅភូមិដាំបឹង ឃុំស្រីងំ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ និងទី៣ ឈ្មោះគន់ សុខឃឿន អាយុ២០ឆ្នាំមានស្រុកកំណើតនៅភូមិដាំបឹង ឃុំស្រីងំ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន៣នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកភ្នំពេញ1GX-8455 បានធ្វើដំណើរតាមផ្លូវ២១៧ ទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យម ខណះពេលមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្ដដឹកមេសុីម៉ង់មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-1148 ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿន ក៏រេចង្កូតបុកម៉ូតូជនរងគ្រោះពីក្រោយបណ្ដាលឲ្យកិនយុវជនទាំង៣នាក់ ស្លាប់យ៉ាងអាណោចអធម័ ចំណែកឯកៃកុងរថយន្ដបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជេីងឯក ដើម្បីធ្វើការសាកសួរនិងរងចាំប្រគល់ឲ្យជំនាញចរាចរណ៍ក្រុងភ្នំពេញ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញដើម្បីធ្វើការវាសវែងរថយន្ដបង្កនិងម៉ូតូជនរងគ្រោះយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់។ ចំណែកសពជនរងគ្រោះទាំង៣នាក់ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួច ក៏ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ជីម ភារ៉ា