រថយន្ដដឹកខ្សាច់បុកម៉ូតូហុងដាឌ្រីមនិងកិនបុរសម្នាក់ធ្លាយខួរស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់មួយរំពេច បន្ទាប់ពីជិះម៉ូតូតាមដងផ្លូវ៦០ម៉ែត្រ អកុសលត្រូវរថយន្តដឹកខ្សាច់ធ្វេីដំណេីរបញ្ច្រាស់ទិសមកបុកពេញទំហឹង រួចរថយន្តបង្កបើកគេចបាត់

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់  ថ្ងៃសៅរ៍  ទី១៤  ខែវិច្ឆិកា  ឆ្នាំ២០២០  ស្ថិតនៅលេីដងផ្លូវ៦០ម៉ែត្រចំងាយពីច្រមុះជ្រូលក្បាលថ្លល់ប្រមាណ១៥០ម៉ែត្រ  ក្នុងសង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ  ។ 

  សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ  ។ 

  តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា  ដំបូងគេឃើញរថយន្តដឹកខ្សាច់មិនចាំស្លាកលេខធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ  ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន  ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូហុងដាឌ្រីម០១៧  ពណ៌ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ1GD 8942 ជិះដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូងបញ្ច្រាស់ទិសគ្នា  បណ្ដាលឲ្យដួលរួចកិនចំក្បាលធ្លាយខួរស្លាប់គួរឲ្យន្ធត់  ហើយរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ  ដោយព្យាយាមបើករត់គេចដោយសុវត្តិភាព។

 ក្រោយកើតហេតុ  សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ  បានចុះមកចំណុចកើតហេតុ  រួចធ្វើកំណត់ហេតុនិងទាក់ទងរកក្រុមគ្រួសារឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី  ។ ចំពោះរថយន្តបង្ក  សមត្ថកិច្ចជំនាញនិងស្រាវជ្រាវរកនៅពេលក្រោយ  ដេីម្បីទទួលទោសតាមច្បាប់ ៕  ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner