ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក

ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
គណកម្មាធិការគណបក្សស្រុកតាំងគោកបានបើកពិធីប្រកាសបញ្ចូលសមាជិកគណបក្សឃុំសូយោង ចំនួន៥៨នាក់ស្រី៣១នាក់នៅស្នាក់ការគណបក្សឃុំសូយោង ក្រោមអធិបតីភាពឯកឧត្ដម ប្រាក់ ច័ន្ទតារា ប្រធានក្រុមការងារចុះជួយឃុំសូយោង និងលោក ហាក់ ម៉ុងហួត ប្រធានគណៈកម្មាធិការស្រុកតាំងគោក ដោយមានការចូលរួមពីសមាជិសមាជិកគណបក្សស្រុកនិងឃុំ។

ក្ក្នុងឱកាសនោះលោក ហាក់ ម៉ុងហួត បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើ សួរ សុខ ទុក្ខពីសំណាក់ សម្តេច អគ្គ មហាសេនាបតី តេជោ ហ៊ុន សែ ន នាយក រដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រ កម្ពុជា និងជាប្រធាន គណបក្សប្រជាជន កម្ពុជា ជូនដល់បង ប្អូនសមាជិក បក្សដែល ទើបនឹង ចូលថ្មីក្នុង ឱកាសនោះ ផង ដែរ។ លោក បានលើក ឡើងអំពីប្រវត្តិ របស់គណបក្សប្រជាជនកម្ពុជា ថាជាគណបក្សដែលមានវ័យចំណាស់ មានគោលនយោបាយដឹក នាំត្រឹម ត្រូវ ដោយ យក ផល ប្រយោជន៍ ប្រទេសជាតិ និង ប្រជាជន ជា ចម្បង ។ លោក ក៏ បាន លើក ឡើង បន្ថែម អំពី សមិទ្ធផល និង ការខិតខំ ប្រឹងប្រែង របស់ថ្នាក់នាំ គណបក្សប្រជាជន កម្ពុជា ដែល បានតស៊ូប្រឹង ប្រែង ធ្វើពលីកម្ម គ្រប់ បែប យ៉ាង ក្នុង ការ រំដោះប្រទេសជាតិ និ ងប្រជាជន ចេញ ពី របប ប្រល័យ ពូជសាសន៍ ប៉ុលពត នាំមកនូវសន្តិភាព និងធ្វើការ អភិវឌ្ឍ ប្រទេសជាតិ ពី គំនរ ផេះផង់ ពី ចំណុច សូន្យ រហូតដល់មានអ្វីៗដូចសព្វថ្ងៃ។ លោក ក៏បានគូសបញ្ជាក់បន្ថែមទៀតថា៖ រាជដ្ឋាភិបាល កម្ពុជា ដែល មានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ក្នុងពេល ច្ចុប្បន្ន នេះ យើង ប្រែក្លាយ ប្រទេស ដែល សាកលលោក មិន ស្គាល់ រហូតដល់ ជា ប្រទេសដែល សាកលលោក បាន ស្គាល់ និងមានការកោត សរសើរ ថា ជា ប្រទេសដែល មាន ការ អភិវឌ្ឍ លឿនឆាប់រហ័ស ក្នុងនោះកម្ពុជា គឺមាន ការចូល រួមគ្រប់កិច្ចប្រជុំ ជាមួយបណ្តា ប្រទេស នៅ លើសាកលលោក ដោយស្មើមុខស្មើមាត់ ។ សម្តេចតេជោ នាយក រដ្ឋមន្ត្រី និងជា ប្រ ធានគណបក្ស ប្រជាជន កម្ពុជា ជានិច្ចជាកាលតែងតែគិតគូអំពី សុខទុក្ខរបស់ ប្រជាជន នៅគ្រប់ទីកន្លែងនិងនៅគ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ លោកក៏បានថ្លែងអំណរគុណចំពោះសមាជិកបក្ស ដែល ទើបចូលថ្មីដែល បានជឿជាក់ និងផ្តល់ការទុក្ខចិត្ត មក លើគ ណបក្សប្រជាជន កម្ពុជា និងបានអំពាវនាវ ដល់ សមាជិក សមាជិកា របស់ គណបក្ស ប្រជាជន កម្ពុជា ទាំង អស់ ទោះ ជា សមាជិក ចាស់ ឬទើប ចូលថ្មី ត្រូវរួប រួមសាមគ្គី ស្រលាញ់ រាប់ អាន គ្នាត្រវ មាន មនសិកា ស្រលាញ់ ជឿជាក់ និង ពង្រឹងនូវភាព រឹង មាំ របស់ គណបក្ស និង ចូលរួមគោរព និងអនុវត្តតាម មាគ៌ាដឹក នាំ របស់ គណបក្ស អោយ បាន ខ្ជាប់ ខ្ជួន កុំជឿឬ ស្តាប់ ការ ញុះញុងរបស់ ជន អគតិណា មួយធ្វើឱ្យ បែកបាក់សាមគ្គី ផ្ទៃក្នុង គណបក្ស ។

ឯឧត្តម ប្រាក់ ច័ន្ទតារា បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអតីតសមាជិកថ្មីគណបក្សទាំងអស់។
បន្ថែមលើនេះលោក បានថ្លែងបន្តទៀតថា គណបក្សប្រជាជនកម្ពុជា ចាត់ទុកប្រជាពលរដ្ឋ ជាស្នូលនៃការអភិវឌ្ឍ «ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ» មិនបានឃោសនាបោកបញ្ឆោតដូចគណបក្សខ្លះ ដែលធ្វើឲ្យប្រជាពលរដ្ឋ ក៍ដូចជាសមាជិកបក្សរបស់ខ្លួនរងគ្រោះនោះទេ ។ ឯ ឧ បានបញ្ជាក់ថា កត្តាដែលធ្វើឲ្យពលរដ្ឋមានជំនឿជឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា គឺដោយសារគណបបក្ស និងរាជរដ្ឋាភិបាលកម្ពុជា មានកម្មវិធីនយោបាយត្រឹមត្រូវ គឺបានអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យ និងបានរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកនូវសន្តិភាពក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ពលរដ្ឋមានការងារធ្វើមានប្រាក់ចំណូលសមរម្យ បង្កើនជីវភាពគ្រួសារបានធូធារមួយកម្រិត។

សូមបញ្ជាក់ផងដែរថាគណកម្មាធិការបក្សស្រុកតាំងគោកបើកពិធីប្រកាសបញ្ចូលសមាជិកបក្សទាំង២ថ្ងៃនេះបានសមាជិកថ្មី១២៩ នាក់ស្រី៧៦នាក់ ដោយធ្វើមិនគិតពីថ្ងៃសៅរ៍និងអាទិត្យ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner