ផ្លូវជាតិលេខ៦ចាប់ពីចំណុចព្រះរាជដំណាក់ដល់ព្រលានយន្តហោះខេត្តសៀមរាបគ្រោងនឹងពង្រីកជា០៦គន្លង

អត្ថបទដោយ៖
ធី ដា

ផ្លូវជាតិលេខ៦ចាប់ពីចំណុចរង្វង់មូលព្រះរាជដំណាក់រហូតដល់រង្វង់មូលព្រលានយន្តហោះខេត្តសៀមរាប គ្រោងនឹងពង្រីកកាន់តែធំទូលាយជាងមុន នៅពេលដ៏ខ្លីខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងពង្រឹងផ្នែកសេដ្ឋកិច្ច។ នេះបើតាមប្រសាសន៍ ឯ.ឧ ស៊ិន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីកហរសួងសាធារណ:ការ និងដឹកជញ្ជូន ថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យ គម្រោងស្ថាបនាផ្លូវជាតិលេខ៦ ក្នុងខេត្តសៀមរាបនាថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។

ឯកឧត្តម បន្តថា គម្រោងពង្រីកផ្លូវជាតិលេខ៦ ចាប់ពីចំណុចរង្វង់មូលព្រះរាជដំណាក់រហូតដល់រង្វង់មូលព្រលានយន្តហោះខេត្តសៀមរាបមានប្រវ៉ែងសរុប៦គីឡូម៉ែត្រ និងចាប់ផ្តើមស្ថាបនានាពេលឆាប់ៗខាងមុខនេះ ដោយគម្រោងជួសជុល និងប្រើប្រាស់ពេលវេលាប្រមាណជាង១ឆ្នាំប៉ុណ្ណោះ។ បើតាមឯ.ឧ  ថា គម្រោងស្ថាបនាផ្លូវជាតិលេខ៦នេះ គឺការពង្រីកមានលក្ខណៈធំទូលាយជាងមុន ជាប្រភេទផ្លូវ៦គន្លង និងចិញ្ចើមផ្លូវ៣ម៉ែត្រសង្ខាងទៀត ដោយប្រើប្រាស់ថវិកាកម្ចីពីធគានាអភិវឌ្ឍអាស៊ី។

សូមជម្រាបថាក្រុមការងាររបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចុះមកពិនិត្យកន្លែងនេះ ទាក់ទង និងការពង្រីកផ្លូវពីព្រះរាជដំណាក់ទៅរង្វងមូលព្រះជ័យវរ្ម័នទី៧ផ្លូវបទចូលព្រលានយន្តហោះ សព្វថ្ងៃខេត្តសៀមរាប មានទ្រូវផ្លូវកណ្តាលសង្ខាងនេះ នឹងលុបវាចេញ ហលយពង្រីកផ្លូវឲ្យបាន៦គន្លង ៣ទៅ៣មកនៅកណ្តាលទ្រូវផ្លូវ២ម៉ែត្រ និងចិញ្ចើមសង្ខាង៣ម៉ែត្រទៀតម្ខាង នេះជាថវិកាកម្ខីមកពីធនាគាអភិវឌ្ឍអាស៊ី រៀបចំធ្វើផ្លូវនេះឡើងវិញទាំងអស់ជិត៦គីឡូនេះ មួយឆ្នាំធ្វើឲ្យហើយផ្លូវនេះ ជាដំណាក់កាលទី២នូវគម្រោងស្តារផ្លូវលេខ៦របស់យើង ពីព្រះរាជដំណាក់មករង្វង់មូលជ័យវរ្ម័នទី៧ ។

ឯកឧត្តមបន្តថា ដោយឡែកចាប់ពីចំណុចរង្វង់មូលជ័យវរ្ម័នទី៧ទៅកាន់ស្រុកក្រឡាញ់បានធ្វើការអ៊ុតកៅស៊ូប្រភេទACរួចរាល់ហើយ  ចំណែកឯចាប់ពីស្រុកក្រឡាញ់នៅកាន់ក្រុងសិរីសោភ័ណក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់ រួចរាល់ហើយដែរ ដើម្បីអ៊ុតប្រភេទកៅស៊ូប្រភេទACដូចគ្នា។

គួរជម្រាបផងដែរថា គម្រោងធ្វើឲ្យប្រសើឡើងនូវកំណាត់ផ្លូវជាតិលេខ៦ព្រះរាជដំណាក់ក្រុងសៀមរាប មកដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧នេះមានប្រវ៉ែងសរុប ៥,៨០០ម៉ែត្រ ទទឹង២៩ម៉ែត្រ ដោយបែងចែកជា៦គន្លងទៅមក សម្រាប់រថយន្ត និងមានផ្លូវទៅមកសម្រាប់ម៉ូតូកង់ និងផ្លូវថ្មើជើងដោយឡែកសរុប៣ម៉ែត្រ ព្រមទាំងមានរៀបចំសួនច្បារពុះចែកទ្រូងផ្លូវទទឹងប្រវ៉ែង២ម៉ែត្រផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner