នាយ និងពលអាវុធហត្ថ បានទទួលអាវរងារ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន
ព្រះវិហារ៖ ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានចែកអាវរងារដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់ដៃរបស់នាយ និងពលអាវុធហត្ថ។
ឧត្តមសេនីយ៍ត្រី កង សៅគុណ ថ្លែងថា ជារៀងរាល់ឆ្នាំពេលខែវស្សាសម្តេចតេជោ ហ៊ុន សែន តែងចែកអាវភ្លៀង និងពេលខែរងារសម្តេចតែងចែកអាវរងា នេះបង្ហាញឲ្យឃើញពីការ យកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសុខទុក្ខ និងការរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ។
ឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្យ ថែរក្សារដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល ស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងការពារសុខសន្តិភាព ដែលមានសព្វថ្ងៃឲ្យនៅគង់វង្សយូរអង្វែង ដើម្បីធ្វើឲ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើនតទៅមុខទៀត ដើម្បីអនាគតកូនចៅជំនាន់ក្រោយៗទៀត ពិសេសត្រូវប្រឆាំងដាច់ខាត ចំពោះជនណា ឬក្រុមណា ដែលមានបំណងញុះញង់បង្កើតចលាចលចង់បំផ្លាញសុខសន្តិភាពនៅក្នុងសង្គមជាតិ។