ប្រាសាទបុរាណមួយ មានអាយុកាលមុនសម័យអង្គរ ក្បែររាជធានីភ្នំពេញ ដែលអ្នកទេសចរជាតិមួយចំនួន ពុំសូវចាប់អារម្មណ៍

នៅលើចង្កេះភ្នំប្រសិទ្ធិភាគខាងជើង គេឃើញមានប្រាសាទឥដ្ឋមួយ ដែលមានវ័យចំណាស់ជាងគេក្នុងតំបន់នោះ ដោយហេតុថាប្រាសាទនោះត្រូវបានសាងសង់នាសម័យវប្បធម៌ចេនឡាមានឈ្មោះថា ប្រាសាទស្រីគ្រប់លក្ខណ៍ ។

អាយុកាលរបស់ប្រាសាទត្រូវបានកំណត់ដោយសិលាចារឹកមួយផ្ទាំង ដែលមានចុះកាលបរិច្ឆេទត្រូវនឹងឆ្នាំ៦៦៧ នៃគ.ស។ដូចនេះប្រាសាទត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលរបស់ ព្រះបាទជ័យវរ្ម័នទី១ (៦៥៥-៦៨១ នៃគ.ស) ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា (សិវនិកាយ)។

នៅសម័យក្រោយអង្គរក្នុងអំឡុង ស.តទី១៦ និង១៧ ប្រាសាទថ្មនេះ ត្រូវបានរុះរើ ដើម្បីធ្វើឲ្យទីតាំងនេះប្រែក្លាយទៅជាកន្លែងគោរពបូជា បែបព្រះពុទ្ធសាសនាវិញ ដោយការស្ថាបនាព្រះពុទ្ធអង្គនៅចង្កេះភ្នំប្រសិទ្ធិ ឬវត្តភ្នំប្រសិទ្ធិត្រ័យត្រិង្សនៅលើកំពូលភ្នំប្រសិទ្ធិ។

ប្រភពមកពី wikipedia

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner