ក្រសួងការងារគ្រោងនឹងបណ្ដុះបណ្ដាលជំនាញដែលទីផ្សារការងារកំពុងត្រូវការដល់អ្នកដែលត្រូវព្យួរការងារ ឬបាត់បង់ការងារដោយសារវិបត្តិកូវីដ-១៩ ដោយឥតគិតថ្លៃ

ភ្នំពេញ៖ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃ១៦វិច្ឆិកានេះ បានជូនដំណឹងថា ក្រសួងគ្រោងនឹងបើកវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេស មានរយៈពេល ៤ខែ ទាំងវេនព្រឹក និងវេនល្ងាច ដោយឥតបង់ថ្លៃលើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈមួយចំនួនសំខាន់ៗ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត។

បើតាមសេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា នៅក្នុងកំលុងពេលបណ្តុះបណ្តាលសិក្ខាកាមទទួលបានប្រាក់ឧបត្ថម្ភចំនួន២០ម៉ឺនរៀល ក្នុងមួយខែ សម្រាប់ចំណាយលើការហូបចុក និងស្នាក់នៅផងដែរ។ សេចក្ដីជូនដំណឹងរបស់ក្រសួងការងារបានបន្តថា សម្រាប់កម្មករនិយោជិត ត្រូវភ្ជាប់មកជាមួយនូវសៀវភៅការងារ និងប័ណ្ណសម្គាល់កម្មករ និយោជិតខ្មែរ កាតសម្គាល់ខ្លួន និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីធ្វើការចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដូចមាននៅក្នុងឧបសម្ព័ន្ធ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១៧ ៧៤៧ ៧៧៣/ ០១០ ៧៤៧ ៧៧៣/ ០១២ ៦២២ ៧៦៧)៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner