កម្ពុជាហៅការចោទប្រកាន់មូលដ្ឋានរាមរបស់សហរដ្ឋអាមេរិកថាជាការធ្វើអន្តរាយការជឿទុកចិត្តគ្នានិងធ្វើឲ្យកម្ពុជាអរិភាពនឹងអ្នកជិតខាង

រាជរដ្ឋាភិបាលកម្ពុជា បានបដិសេធជុំវិញរឿងផ្តល់មូលដ្ឋានកងទ័ពជើងទឹករាមធ្វើជាកន្លែងកងទ័ពជើងទឹករបស់ ប្រទេសចិន និងបានចាត់ទុកការចោទប្រកាន់នោះថាជាការធ្វើឲ្យអន្តរាយដល់ការជឿទុកចិត្តគ្នា និងការបង្កអរិ ភាពរវាងកម្ពុជាជាមួយនឹងប្រទេសក្នុងតំបន់ថែមទៀត។ ការច្រានចោលនេះ បានធ្វើតាមរយៈសេចក្តីប្រកាស ព័ត៌មានមួយរបស់ក្រសួងការបរទេសកម្ពុជាថ្ងៃទី១៥វិច្ឆិកា ដែលជាការឆ្លើយតបរបស់កម្ពុជាទៅនឹងការសម្តែង ក្តី ព្រួយបារម្ភរបស់សហរដ្ឋអាមេរិកដែលបានលើកឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៥កាលពីថ្ងៃអាទិត្យ កន្លងមកនេះ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner