គណបក្សប្រជាជនកម្ពុជាអបអរគណបក្សនយោបាយ៣ចងសម្ព័ន្ធត្រៀមប្រកួតប្រជែងការបោះឆ្នោតសកល

មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខឥសាន បានថ្លែងគាំទ្រការចងសម្បាច់គ្នារវាងគណបក្ស នយោ បាយបីដើម្បីការត្រៀមចូលរួមប្រកួតការបោះឆ្នោតសកលឆ្នាំ២០២៣។

 គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សខ្មែររួបរួមជាតិ និងគណបក្សខ្មែរតែមួយ ត្រូវគេរាយ ការណ៍ ថា បានជួបគ្នាកាលពីថ្ងៃទី៩វិច្ឆិកា និងបានសន្យាការចងសម្ព័ន្ធភាព ជាមួយគ្នា ដើម្បីការត្រៀមចូលរួម ប្រកួតប្រ ជែងការបោះឆ្នោតសកលដែលនឹងមក ដល់នៅក្នុងឆ្នាំ២០២៣។ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គឺជា គណបក្សដឹកនាំដោយលោកម៉ម សូណង់ដូ, ចំណែកគណបក្ស ខ្មែររួបរួម ជាតិ គឺជាគណបក្សដឹក នាំដោយ លោកញឹក ប៊ុនឆៃ, រីឯគណបក្សខ្មែរតែ មួយ គឺជាគណបក្សដឹកនាំ ដោយលោក កែម រិទ្ធិសិត។ គណបក្សទាំង៣នេះ ត្រូវគេរាយការណ៍ថាគ្រោងនឹងដាក់ ឈ្មោះសម្ព័ន្ធភាពរបស់ខ្លួនឈ្មោះ  “សម្ព័ន្ធភាពអ្នក ប្រជាធិបតេយ្យខ្មែរ”។ លោកម៉មសូណង់ដូ បានបញ្ជាក់ប្រាប់ កាសែតក្នុងស្រុករួចទៅហើយចំពោះការ ត្រៀម រៀបចំធ្វើចងសម្ព័ន្ធភាពនៃគណបក្សនយោបាយទាំង៣នេះ ប៉ុន្តែ នៅមិនទាន់បានបញ្ជាក់ថ្ងៃពិតប្រាកដនៃ ការ ធ្វើពិធីជាផ្លូវការនោះទេ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខឥសានត្រូវបានគេដកស្រង់សម្តី បញ្ជាក់នៅថ្ងៃទី១៦ វិច្ឆិកាថា គណបក្សប្រជាជនកម្ពុជាអបអរសាទរ និងលើកទឹកចិត្តឲ្យគណបក្សនយោបាយ ទាំងបីចងសម្ព័ន្ធភាពមេត្រីជាមួយគ្នា ដើម្បីប្រកួតប្រជែងនៅក្នុងទីលានប្រជាធិបតេយ្យនៅកម្ពុជា៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner