ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​Modern​a​ ​អះអាង​ថា​ ​វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធ​ភាព​រហូតដល់​៩​៤​.​៥​ភាគរយ​ក្នុង​ការ​ទប់​ស្កាត់​ ​Co​v​i​d​-19

អាមេរិក​៖​ ​ក្រុមហ៊ុន​ផលិត​ឱសថ​ ម៉ូឌែ​ណា​ ​របស់​សហរដ្ឋអាមេរិក​ប្រកាស​ថា​ ​ការ​តេ​ស្ត​សាកល្បង​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ ​ក្នុង​ដំណាក់កាល​ទី​៣​ ​បាន​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​ស្ថិតិ​ ​ដែល​មាន​ប្រសិទ្ធ​ភាព​រហូតដល់​៩​៤​.​៥​% ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​ដំណឹង​ល្អ​នេះ​ ​បាន​កើតមានឡើង​មួយ​ស​ប្តាហ៍​ក្រោយ​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​មួយទៀត​ ​គឺ​ ​ភី​ហ្វីហ្សឺ ​សហការ​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់​ ​បាយ​អូ​អិ​ន​ធិ​ច​ ​ក៏បាន​ប្រកាស​អំពី​ជោគជ័យ​ ​និង​ប្រសិទ្ធ​ភាពជា​ង​ ​៩​០​% ​នៃ​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ខ្លួន​ផង​ដែរ​ ​។​


​សូម​ជម្រាប​ថា​ ​រហូតមក​ទល់​ពេលនេះ​ ​សហរដ្ឋអាមេរិក​មាន​បេក្ខជន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​០​២​ ​ដែល​កំពុង​រងចាំ​ទិន្នន័យ​សុវត្ថិភាព​ ​និង​បទបញ្ញត្តិ​បន្ថែម​ទៀត​ ​ដើម្បី​អនុម័ត​ឲ្យ​ប្រើប្រាស់​បន្ទាន់​នៅ​ក្នុង​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​នេះ​ ​ដែល​មាន​រហូតដល់​ ​៦​០​លាន​ដូ​ស​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner