​លោក​ ចូ ​បៃ​ដិ​ន​ ​ព្រមាន​ថា​ ​រដូវរងា​កំពុង​ឈាន​មកដល់​ ​ដែល​​នឹង​ធ្វើ​អោយ​ស្ថានភាព​ ​Co​v​i​d​-19 ​កាន់តែ​អាក្រក់​ឡើង

​អាមេរិក​៖​ ​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃចន្ទ​នេះ​បញ្ជាក់​ថា​ ​មនុស្ស​កាន់តែ​ច្រើន​នាក់​បន្ថែម​ទៀ​តនឹង​បាត់បង់ជីវិត​ ​បើ​សិន​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅតែ​បន្ត​រារាំង​ផែន​ការផ្ទេរ​អំណាច​ ​ស្រប​ពេល​ដែល​ស្ថានការណ៍​ជម្ងឺ​ ​CO​V​I​D​-19 ​ក្នុង​ប្រទេស​ ​កំពុង​វិវឌ្ឍ​កាន់តែ​អាក្រក់​ឡើង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​យើង​កំពុង​ឈាន​ចូល​រដូវរងា​រ​ ​ដែល​វា​នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​ជម្ងឺ​ ​CO​V​I​D​-19 ​កាន់តែ​អាក្រក់​ឡើង​… ​មនុស្ស​កាន់តែ​ច្រើន​នឹង​ត្រូវ​បាត់បង់ជីវិត​ ​បើ​សិន​រដ្ឋបាល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅតែ​បន្ត​រារាំង​ការផ្ទេរ​អំណាច​ ​។​


​ការ​អត្ថាធិប្បាយ​ខាងលើ​នេះ​របស់​លោក​ ​បៃ​ដិ​ន​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​សុន្ទរកថា​មួយ​ក្នុង​ទីក្រុង​ ​វី​ល​មីង​តុ​ន​ ​រដ្ឋ​ ឌែ​ល​ឡាវែ​រ​ ​បន្ទាប់ពី​ជួប​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​ក្រុម​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​កំពូល​ៗ​របស់​សហរដ្ឋអាមេរិក​ ​និង​ថ្នាក់​ដឹកនាំ​សហជីព​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្ដាហ៍​នេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner