Huawei ដាក់លក់យីហោសម្រាប់ទីផ្សារយុវវ័យមួយរបស់ខ្លួន

បរទេស ៖ នៅថ្ងៃអង្គារនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានប្រកាសលក់ក្រុមហ៊ុនមួយរបស់ខ្លួនដែលមានឈ្មោះថា Honor ហើយក្រោយទទួលរងសំពាធកាន់តែខ្លាំងជាមួយនឹងការរឹតបន្តឹងពីសំណាក់សហរដ្ឋអាមេរិក។

Honor ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតស្មាតហ្វូនដូចគ្នាដែរ ប៉ុន្តែផ្តោតសំខាន់ទៅលើទីផ្សារយុវវ័យដោយសារតែតម្លៃស្ថិតនៅក្នុងកម្រិតទាបរបស់វា។ Huawei បានប្រកាសថាខ្លួននឹងមិនមានកាន់កាប់ភាគហ៊ុនរបស់ Honor ទៀតឡើយ ឬសូម្បីតែការគ្រប់គ្រងទៅលើក្រុមហ៊ុមួយនេះហើយបញ្ជាក់ទៀតថា ៖ការលក់នេះនឹងធ្វើឲ្យ Honor អាចដំណើរការបានជាធម្មតានៅក្នុងស្ថានភាពដ៏លំបាកបែបនេះ។

Huawei ក៏បានបញ្ជាក់ដែរថា Honor នឹងត្រូវលក់ទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យា Shenzhen Zhixin New Information Technology។ ក្រុមហ៊ុននេះគឺជាសម្ព័ន្ធក្រុមហ៊ុនជាមួយនឹង Honor និងភ្នាក់ងារ ក៏ដូចជាក្រុមហ៊ុនលក់រាយប្រមាណជា 30 ទៀតផងដែរហើយក្នុងនោះមានមួយគឺជាក្រុមហ៊ុនរបស់រដ្ឋ Shenzhen Smart City Development Group។

រំលឹកដែរថា Huawei បានបង្កើតក្រុមហ៊ុនយីហោ Honor ដំបូងតាំងតែពីឆ្នាំ 2013 ដោយចាប់យកទីផ្សារយុវវ័យជាមួយនឹងស្មាតហ្វូនដែលមានតម្លៃធូរថ្លៃនិងមធ្យមហើយតាមការបញ្ជាក់របស់ Huawei បានបង្ហាញថា Honor អាចលក់ស្មាតហ្វូនរបស់ខ្លួនប្រមាណជា 70 លានគ្រឿងក្នុងមួយឆ្នាំនៅក្នុងទីផ្សារប្រទេសចិនទីផ្សារនៅទ្វីបអាស៊ីអាគ្នេយ៍ និងទីផ្សារអ៊ឺរ៉ុបផងដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner