Breaking News ៖ វ៉ាក់សាំងរបស់ Pfizer នឹងចាប់ផ្តើមចែកចាយសាកល្បងនៅរដ្ឋចំនួន 4

បរទេស ៖ នៅព្រឹកថ្ងៃអង្គារនេះក្រុមហ៊ុន Pfizer Inc បានប្រកាសថាខ្លួននឹងចាប់ផ្តើមដំណើរការតេស្តសាកល្បងការចែកចាយវ៉ាក់សាំងកូវីដ19 របស់ខ្លួនទៅកាន់រដ្ឋចំនួន 4 នៅអាមេរិក។

ក្នុងនោះក្រុមហ៊ុនផលិតឧិសថនេះបានបញ្ជាក់ថា ការសាកល្បងនេះនឹងអាចឲ្យក្រុមហ៊ុនអាចប្រឈមមុខ និងដោះស្រាយជាមួយនឹងឧបសគ្គមួយដែលធ្លាប់បានរំពឹងទុកគឺកង្វះឧបករណ៍រក្សាវ៉ាក់សាំងដែលទាមទារសីតណ្ហភាពត្រជាក់ខ្លាំង។

អ្វីដែលយើងអាចដឹងនៅពេលនេះគឺថាវ៉ាក់សាំងកូវីដ19 របស់ Pfizer គឺមានប្រសិទ្ធភាព 90 ភាគរយចំពោះការការពារវិរុស ប៉ុន្តែវាចាំបាច់ទាមទារសិតណ្ហភាពយ៉ាងហោចណាស់ក្រោម 70 អង្សារសេដើម្បីអាចដឹកជញ្ជូនចេញនិងរក្សាវាទុកបាន។

តាមការបញ្ជាក់របស់ Pfizer បានបង្ហាញទៀតថារដ្ឋទាំង 4 ដែលនឹងត្រូវទទួលបានវ៉ាក់សាំងជាលើកដំបូងនោះមានដូចជា Rhode Island រដ្ឋ Texas រដ្ឋ New Mexico និងរដ្ឋ Tennessee ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner