ឆេះផ្ទះក្នុងរោងស្តុកអេតចាយផ្អើលសមត្ថកិច្ចចេញជួយអន្តរាគមន៍សង្ស័យគេលួចដុត

ភ្នំពេញ៖​ ផ្ទះប្រជាពលរដ្ឋដែលសាងសង់ឡើងដោយឈេីលាយស័ង្កសីចំនួន៥ខ្នងផ្ទះនៅក្នុងបរិវេនស្តុកអេតចាយក្នុងដីឡូតិ៍មួយកន្លែង ស្ថិតក្នុងក្រុមទី១ ភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អើលប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញជួយអន្តរាគមន៍ភ្លាមៗ។

ករណីអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២០ហេីយបានរលត់ទៅវិញនៅវេលាម៉ោង១២និង៥០នាទីដោយបានការអន្តរាគមន៍ទាន់ពេលវេលារបស់ប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង។ ម្ចាស់ដីឈ្មោះ អ៉ឹម សារឿន ជួលទៅឲ្យឈ្មោះ ឆាង ហួ ភេទប្រុស អាយុ៥២ឆ្នាំប្រកបរបររើសអេតចាយស្នាក់នៅ។

ក្នុងហេតុការណ៍អគ្គិភ័យនេះដែរក៏មានវត្តមានលោក ឌីរ័ត្ន ខេមរុណ អភិបាលរងខណ្ឌមានជ័យកម្លាំងសមត្ថកិច្ចចម្រុះបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗផងដែរហើយក៏មានរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៦គ្រឿងរថយន្តពន្លត់នអគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន៣គ្រឿងបានចុះមកជួយអន្តរាគមន៍ ដោយបានរលត់ជាស្ថាពរនៅវេលាម៉ោង១៣និង០០នាទីនាថ្ងៃខែឆ្នាំដដែលដោយប្រើប្រាស់រយៈពេល១ម៉ោងក្នុងការអន្តរាគមន៍។

ប្រភពព័ត៌មានពីស្ដ្រីម្នាក់ដែលរស់នៅទីនោះបានឲ្យដឹងថាករណីអគ្គិភ័យនេះកេីតឡើងដោយសារមានបុរសម្នាក់ជាអ្នកស្នាក់នៅក្នុងបរិវេណស្តុកអេតចាយនោះដែរមិនថាមានរឿងអ្វីឲ្យប្រាកដនោះទេបានមកដុតផ្ទះខ្លួនឯងធ្វេីឲ្យអណ្ដាតភ្លេីងឆេះរាលដាលដល់ផ្ទះអ្នកផ្សេងទៀតសរុបចំនួន៥ខ្នងហេីយក្រោយពីដុតរួចបុរសរូបនោះក៏រត់គេចខ្លួនបាត់តែម្ដង។ សូមបញ្ជាក់ថាក្នុងករណីអគ្គីភ័យនេះដែរគឺមិនបណ្ដាលឲ្យមានអ្នករងរបួសឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេគ្រាន់តែខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ៕ ដោយ៖ បញ្ញា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner